ព្រះបទុមត្ថេរ សោម (១៨៥៣-១៩៣២)
ជីវប្រវត្តិ
- កវី សោម កើតឆ្នាំ ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
- បិតានាម ងួន មាតានាម យិន ជាកសិករ ។
- អាយុ ១៥ ឆ្នាំ បានរៀនអក្សរ-លេខនព្វន្តនៅក្នុងស្រុកកំណើត ហើយបានបួសជាសាមណេរពីវស្សា ក៏សឹកមកជួយធ្វើការងាររកស៊ី ។
- អាយុ ២១ ឆ្នាំ បានឧបសម្បទាជាភិក្ខុ ក្នុងសំណាក់ឧបជ្ឈាយ៍នាម រស់ មាននាមបញ្ញត្តិថា បទុមត្ថេរ និងបានបន្តការសិក្សានៅក្នុងក្រុងភ្នំពេញអស់ជាច្រើនឆ្នាំ ហើយវិលទៅធ្វើជាចៅអធិការនៅវត្តកំព្រៅវិញ ។
- មាននិស្ស័យស្លូតបូត ចូលចិត្តអានសាស្ត្រាគម្ពីរ ស្ដាប់ចម្រៀង ចាប៉ី រហូតចេះតែងកាព្យដ៏ប៉ិនប្រសប់ ។
- លោកសុគតនៅ គ.ស. ១៩៣២ ក្នុងកំណត់ជន្មាយុ ៨០ ឆ្នាំ ។
ស្នាដៃ
- រឿង ទុំទាវ (សរសេរពី ព.ស. ២៤៥៨ គ.ស. ១៩១៦)
- រឿងសព្វសិទ្ធិ (មិនមែន សព្វសិទ្ធិ របស់ ម៉ឺនភក្ដីអក្សរតន់ ទេ)
ស្តាប់យីកេរឿងទុំទាវ
ដែលសម្តែងដោយ ក្រុម សិល្បះករ-ការី របស់ប្រទេសកម្ពុជា ក្នុងកំឡុងឆ្នាំ ១៩៧៩ ឬ ១៩៨០ នៃវិទ្យុជាតិ ។
- ភាគទី១
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
- ភាគទី២
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
- ភាគទី៣
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
អត្ថបទដកស្រង់
| … | កាលនោះនាងនោជាពិលៀង | នាងទាវបានឆៀងចរយាត្រា ។ | ||
| កាន់ក្អមថ្និតថ្នមនឹកប្រាថ្នា | ចូលទៅស្ដាប់ការណ៍ដឹងសេចក្ដី ។ | |||
| ឈរទ្រឹងខ្លួនពួនចាំស្ដាប់ | ពីរឿងហាក់ផ្កាប់មុខដល់ដី ។ | |||
| ស្រងាកស្រងោចស្រងល់ស្រី | នោនឹងបេតីមិនស្ដីសោះ ។ | |||
| ចាំទៅដល់ផ្ទះប្រាប់ទាវគ្រប់ | ទាវនៅក្នុងម្លប់សមស្រណោះ ។ | |||
| នាងជាម្ដាយទាវមានរបស់ | កូនស្រស់រូបស្រេចដាច់ស្រីផង ។ | |||
| នោនឹងក្នុងចិត្តគិតស្រេចស្រាប់ | ដងទឹកងូតឆាប់ដើរផ្អៀងផ្អង ។ | |||
| ដល់ផ្ទះនោឡើងទៅជាម្ដង | សាសងរ៉ាយរាប់ប្រាប់ទៅថា ។ | |||
| ទាវអើយទាវស្រីសេចក្ដីនេះ | នេនមួយនោះចេះមើលសាស្ត្រា ។ | |||
| ពីរោះស្រួយស្រាប់សព្វភាសា | ដូចសត្វសារិកាពិសាចេក ។ | |||







គ្មានមតិ
គ្មានមតិ ។
RSS សំរាប់មតិស្តីអំពីអត្ថបទនេះ TrackBack URL
សរសេរមតិ
:)