គំនិតបង្កើតនូវគេហទំព័រ
ក្រោយពី វិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ ត្រូវបានប្រសូត្រឡើងក្រោម ស្នាព្រះហស្ថរបស់ ព្រះមហាវិមលធម្ម ពិន.សែម ព្រះរាជាគណៈថ្នាក់ទោ នៃព្រះរាជណាចក្រកម្ពុជា ។ យើងឃើញថា កម្មវិធីនានា ដែលផ្សាយចេញពីវិទ្យុនេះ មានលក្ខណៈល្អសម្រាប់ប្រជាជន ទូទៅនៅក្នុងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាប្រជាជនទាំងឡាយនោះអាច យល់ដឹង ទាំងខាងព្រះធម៌ របស់ព្រះពុទ្ធ និង ការប្រតិបត្តិព្រះធម៌ដើម្បីញ៉ាំងខ្លួនឲ្យក្លាយ ជាមនុស្សល្អក្នុងសង្គម ដែលជាបុព្វហេតុនាំឲ្យ សង្គមមានសន្តិភាព និងសេចក្តីសុខចំរើន ។ ដោយមានការចង់ឲ្យ ការយល់ដឹងពីព្រះធម៌ឲ្យបានទូលំទូលាយ តាមរយៈ ការផ្សាយ របស់ វិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ មួយនេះ ។ ហើយយើងខ្ញុំដែលមានអតីតភាព និង បច្ចុប្បន្នភាព ជាសិស្សគណនៅក្នុងវត្តរាជបូណ៌ជាពិសេសសិស្សគណរបស់ព្រះមហា វិមលធម្ម ពិន.សែម បានរួបរួមគំនិតគ្នាបង្កើនូវគេហទំព័រមួយឡើង ដែលមានឈ្មោះថា www.watboradio.org ដើម្បីផ្សាយបន្ត នូវរាល់កម្មវិធី ដែលបានដាក់នៅផ្សាយនៅក្នុង វិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ ។
សមាសភាពអ្នកចូលរួមបង្កើត និងមូលនិធិទ្រទ្រង់
១. សមាសភាព
សមាសភាព ដែលចូលរួមក្នុងការបង្កើគេហទំព័រនេះ គឺជាសិស្សគណទាំងឡាយ ដែលមានភក្តីភាព និង មានកត្តញ្ញូចំពោះព្រះពុទ្ធសាសនាក៏ដូចជាចំពោះវត្តរាជបូណ៌ ដែលបាន និង កំពុងផ្តល់ជាជម្រោកព្រមទាំងចំណេះដឹង ដល់ពួកគេរហូតដល់ញ៉ាំង ឲ្យជីវិតពួកគេមានភាពប្រសើរជាងកាលពេលមុន ដែលគេមិនទាន់ត្រូវបានទទួលនូវ ជម្រក និង ចំណេះដឹងពីវត្ត រាជបូណ៌ជាពិសេសពីព្រះមហាវិមលធម្ម ពិន.សែម ។
២. មូលនិធិ
មូលនិធិទាំងស្រុងសម្រាប់ការទ្រទ្រង់ និងបង្កើតគេហទំព័រនេះ គឺបានមកពីការចូលរួមបរិច្ចាគ ពី រវាងសិស្សគណ ដែលបាន និងកំពុងស្នាក់នៅក្នុងវត្តរាជបូណ៌ ក្រោមឱវាទ របស់ព្រះមហាវិមលធម្ម ពិន.សែម សិរីសុវណ្ណោ ។
ការផ្សាយរបស់ វិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ មានបីពេលក្នុងមួយថ្ងៃគឺ៖
| ពេលព្រឹក | ម៉ោង ០៥.៥០ ដល់ម៉ោង ០៧.០០ ឬ ម៉ោង ០៥.០០ ដល់ម៉ោង ០៧.០០ (ថ្ងៃសីល) |
| ពេលថ្ងៃត្រង់ | ចាប់ពីម៉ោង ០៩.៥៥ ដល់ម៉ោង ១២.៣០ |
| ពេលរសៀល&ពេលរាត្រី | ចាប់ពីម៉ោង ១៥.៥៥ ដល់ម៉ោង ២២.៣០ |
កំលាំងផ្សាយរបស់វិទ្យុនេះគឺមាន ៥គីឡូវ៉ាត់ តាមរយៈរលកកំពស់ ១០៦.២៥មេហ្កាហឺត ដែល គ្របដណ្តប់បានតែភាគខ្លះនៅក្នុងភាគពាយ័ព្យ និងភាគឧត្តរប្រទេសកម្ពុជា ប៉ុណ្ណោះ គឺមាន ដូចជា៖ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់តំបង ខេត្តព្រះវិហារ ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង និង ផ្នែកខ្លះៗនៃ ខេត្តកំពង់ចាម និង ខេត្តប៉ៃលិន ។
ដោយឃើញថាការគ្របដណ្តប់ នៃការផ្សាយមានកំណត់ ហើយតម្រូវការនៃការស្តាប់មាន ភាពធំទូលាយជាងនេះទៀត យើងខ្ញុំក៏បានបង្កើតនូវ គេហទំព័រនេះឡើងក្នុងគោលបំណង ផ្សាយបន្តនូវរាល់កម្មវិធី ដែលបានផ្សាយចេញពីវិទ្យុមួយនេះដើម្បីឲ្យប្រជាជនគ្រប់ជាន់ថ្នាក់ គ្រប់វ័យ និង គ្រប់ទីកន្លែងទាំងក្នុង និង ក្រៅប្រទេសអាចស្តាប់សាឡើងវិញ នូវរាល់កម្មវិធី ប្រចាំថ្ងៃបានគ្រប់ពេលវេលាតាមរយៈប្រព័ន្ធអ៊ិនធ័រណិត (Internet) ។
យើងខ្ញុំសង្ឃឹមថា គេហទំព័រមួយនេះនឹងមាននាទីយ៉ាងសំខាន់ ក្នុងការជួយជាចំណេះដឹង ផ្នែកព្រះពុទ្ធសាសនា ក៏ដូចជា ចំណេះដឹងផ្នែកសង្គម តាមរយៈការផ្សាយបន្តនូវកម្មវិធីប្រចាំ ថ្ងៃរបស់ វិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ ។
អត្ថប្រយោជន៍ពីគេហទំព័រ
ពុទ្ធបរិស័ទ និងមិត្តអ្នកអានដែលបានមកកាន់គេហទំព័រនេះនឹងទទួលបាន៖
- ការស្តាប់ឡើងវិញនូវកម្មវិធីទាំងឡាយណាដែលខកខានមិនបានស្តាប់ ដោយផ្ទាល់តាមរយៈរលកធាតុអាកាសនៃការផ្សាយ ។
- ពុទ្ធបរិស័ទ និង មិត្តអ្នកអានអាចទទួលបាននូវចំណេះដឹងទាក់ទងព្រះធម៌ ក៏ដូចជា ចំណេះដឹងទូទៅសម្រាប់ជីវិតក្នុងសង្គម ។
- ពុទ្ធបរិស័ទ និងមិត្តអ្នកអាន អាចស្វែងរកនិងទាញយកឯកសារមាន ប្រយោជន៍នានា សម្រាប់ការសិក្សារបស់លោកអ្នក ។
អ្នកចូលរួមបង្កើតគេហទំព័រ
រាយនាមសិស្សគណ ដែលបាន និងកំពុងស្នាក់នៅក្នុងវត្តរាជបូណ៌ ក្រោមឱវាទ របស់ព្រះមហាវិមលធម្ម ពិន.សែម សិរីសុវណ្ណោ រូបរួមគ្នាក្នុងការបង្កើតឡើងនូវគេហទំព័រនេះ ។
-
ស៊ឹង សុឃន & ភរិយា
ទូរស័ព្ទ: ០១២២៤២៦៦៨
-
សឿ ហាក់ & ភរិយា
ទូរស័ព្ទ: ០១២៥២២៨២៨
-
តុំ ប៊ុនធឿន & ភរិយា
ទូរស័ព្ទ: ០១២៧៨៤៩៨៤
-
លី រដ្ឋា & ភរិយា
ទូរស័ព្ទ: ០១២៥៩៦៩១៦
-
អ៊ុម ស៊ីដន
ទូរស័ព្ទ: ០៩២៥៩២១៧៨
-
សន សុជី
ទូរស័ព្ទ: ០៩២៩៨៩៨០៥
-
ហេង សុភាព
ទូរស័ព្ទ: ០១២៥៨៨៧០២
-
ហៃ សុធី & ភរិយា
ទូរស័ព្ទ: ០១២៧៨៣១៦១
-
ហង្ស វ៉ា
ទូរស័ព្ទ: ០៩២៩៥០៣០៨
-
សយ កុសល & ភរិយា
ទូរស័ព្ទ: ០១២៦៣៦១៣៦
-
កែវ សុផា & ភរិយា
ទូរស័ព្ទ: ០១២៣៤៣២៤២
-
ហេង ស៊ីថុង
ទូរស័ព្ទ: ០១២៣១៤៩៨៤
-
ស៊ុម ស៊ីសានឿន
ទូរស័ព្ទ: ០១២៤៣៦៧១១
-
យ៉ែម ម៉ាឡា
ទូរស័ព្ទ: ០១២៧៨១៩៥៤
-
ប្រាក់ ហាស់និវត្ត & ភរិយា
ទូរស័ព្ទ: ០១៦៩៦៦៤៩៦
-
លោកគ្រូ សុគុណ & ភរិយា
ទូរស័ព្ទ: ០១២៥៦៥៩៩៦
-
ឪ សាវើយ & ភរិយា
ទូរស័ព្ទ: គ្មានទេ
-
យិន សិរីវុទ្ធី & ភរិយា
ទូរស័ព្ទ: ០១២២៣៥៦៦៣
-
អ៊ុត សុខុម & ភរិយា
ទូរស័ព្ទ: ០៩២៩៣៥៨៤៥
-
អឿ គិត & ភរិយា
ទូរស័ព្ទ: គ្មានទេ
-
រ៉ាំ សារឿន & ភរិយា
ទូរស័ព្ទ: ០១២៦២១៨៩៨
-
ឈឿង គឿន & ភរិយា
ទូរស័ព្ទ: ០១១៩៨០៦៩៨
-
វង្ស គឹមស៊ូ & ភរិយា
ទូរស័ព្ទ: ០១២៤៦៨៧៣៥
-
សំ មុនីរតនា & ភរិយា
ទូរស័ព្ទ: គ្មានទេ
-
ឈិត ប៊ុនធឿន & ភរិយា
ទូរស័ព្ទ: ០១២៤១៧៦២២
-
កញ្ញា លី ចាន់រចនា
ទូរស័ព្ទ: ០១២៦៨១៩៥៤
























