Radio of Buddhism in Cambodia
  • ប្រវត្តិ​ឥស្សរៈជន​សំខាន់ៗ
  • កក្តដា22nd

    ព្រះបទុមត្ថេរ សោម (១៨៥៣-១៩៣២)

    Read More | Comments

  • កក្តដា20th

    លោកគ្រូអាចារ្យ ហែម-ចៀវ ជាមហាថេរមួយអង្គ បាន​ក្រលេកឃើញប្រជារាស្ត្រ ទទួលទុក្ខទោសតាម ឋានខ្លួនជាមនុស្សក្នុងអនានិគម ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣ -១៩៤២) គេបានលើកលោកជាវីរបុរសមួយ​ដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូតមកដល់សព្វថ្ងៃ ។

    Read More | Comments

  • មិថុនា28th

    ថៃ្ងទី២៥ខែកញ្ញាជាថៃ្ងខួបទិវាមរណទុក្ខដ៏ធំធេងមួយរបស់ ប្រជារាស្ត្រខ្មែរ ដែលបានបាត់បង់កំពូល អ្នកប្រាជ្ញ មួយអង្គ ដ៏មានគុណបំណាច់ខ្ពស់បំផុត ចំពោះជាតិ និងព្រះពុទ្ធសាសនារបស់ខ្មែរ មិនត្រឹម តែរយៈពេល ៥ ទសវត្សរ៍ នៃជីវិតព្រះអង្គទេ គឺជារៀងរហូត មិនអាចបំភ្លេចបានឡើយ ។

    ថៃ្ង​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថៃ្ង​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​១៩៦៩ វេលា​ម៉ោង​២០​និង​២០​នាទី សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​សោយ​ព្រះ​ទិវង្គត ក្នុង​គម្រប់​ព្រះជន្ម​៨៦​ព្រះវស្សា នៅលើ​ព្រះ​ទែនសយនា​ដោយ​ស្ងប់ស្ងៀម នា​ល្វែង​ធំ​នៅក្នុង​រាជដំណាក់​ព្រះអង្គ​នា​វត្ត​ឧណ្ណា​លោម ។

    សម្តេចព្រះសង្ឃរាជ​ទ្រង់​បានប្រសូត​នៅ​ថៃ្ង​អង្គារ ១០​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ពុទ្ធ​សករាជ ២៤២៧ ត្រូវ​នឹង​ថៃទី​១១​ខែ​មីនា​ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំរៀង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ព្រះ​ជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នាម យន់ ព្រះ បិតា​នាម ព្រហ្ម ជួន ។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់ គឺ​អង្គ​សម្តេចព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភ័ណ​មន្ត្រី ជួន នុត ជា​ព្រះអនុជ​នៃ​សម្តេចព្រះសង្ឃរាជ ។

    Read More | Comments