Radio of Buddhism in Cambodia
  • ធម្មបរិយាយ
  • កក្តដា28th

    ទិដ្ឋភាពទូទៅ

    ក្នុងការចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិ និងអនុញាតទុក​នៅ ពុំមានពិធីអ្វីអមរួមផ្សំច្រើនទេ គឺកាលណាពេល វេលានៃការ ចូលព្រះវស្សាមកដល់ ព្រះភិក្ខុសង្ឃគ្រាន់តែ​ជួបជុំគ្នាក្នុងអាវាសវត្ត (ឧបោសថាគា) ហើយ អធិដ្ឋានបាលីចូល ព្រះវស្សាជាការស្រេច ។ ដោយឡែកការចូល​ព្រះវស្សានៅប្រទេសកម្ពុជា មានការអមដោយកម្មវិធីមួយចំនួនផ្សេងទៀតដូចជា ពិធីសិតទៀនព្រះវស្សា ការ​បរវណាទៀនព្រះវស្សា និងសំពត់សាដក (សំពត់ងូតទឹកភ្លៀង) ព្រមទាំងការបវរណាបច្ច័យបួន ដល់ភិក្ខុសង្ឃ​សម្រាប់ត្រៀមសម្រាប់ការប្រើប្រាស់ របស់ព្រះសង្ឃក្នុងរដូវចាំព្រះវស្សាជាដើម ។

    Read More | Comments

  • កក្តដា3rd

    ច្រើន​ឆ្នាំ​មក​ហើយ​​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ ធ្វើ​បុណ្យ​កឋិន ធ្វើ​ឲ្យ​ដាក់​ខ្លួន​ ប្រកប​​មុខ​របរ​មិន​កាក់កប​ មាន​បញ្ហា​តូច​ធំ​មិន​ចេះ​ចប់​ ធ្លាក់​ខ្លួន​ក្រ​ជា​លំដាប់​ ហើយ​ជាង​​នេះ​ទៅ​​ទៀត​នោះ​គឺ​ធ្វើ​​ឲ្យ​អាយុ​ខ្លី​ (អ្នក​ខ្លះ​អះអាង​ថា​ បើ​ធ្វើ​កឋិន​នៅ​បន្ទាប់​​ពី​វ័យ​៥០​ឆ្នាំ​ឡើង​​ទៅ​មិន​មាន​បញ្ហា​ទាំង​នេះ​ ឡើយ)។ ទស្សនៈ​នេះ​ មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ (ហើយ​​មាន​តែ​នៅ​តំបន់​ខ្លះ​​ប៉ុណ្ណោះ​ ជា​ពិសេស​​នៅ​ភ្នំពេញ) ចំណែក​​នៅ​បណ្ដា​ ប្រទេស​ដទៃ​ ដែល​ធ្វើ​កឋិន​ដូចជា​ប្រទេស​ថៃ​ និង​ភូមា​ជា​ដើម​នោះ​ មិន​មាន​ពាក្យ​ចចាមអារ៉ាម​នេះ​ទេ។ ទោះ​ជា​វា​គ្មាន​ប្រភព​ និង​តឹកតាំង​ច្បាស់លាស់​ក្ដី​ ក៏​វា​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​​មាន​ការ​យល់​ដឹង​សើៗអំពី​ព្រះពុទ្ធសាសនា​មាន​ កា​រក្រែង​អាជា​ខ្លាំង​ចំពោះ​ការ​ធ្វើ​បុណ្យ​កឋិន។

    Read More | Comments

  • កក្តដា3rd

    ព្រះបត់បែបព្រះពុទ្ធសាសនាខ្មែរគឺជាគំនូរពណ៌នៅលើកំណាត់ដែលគេអាច មូរឬលារបស់នោះដោយងាយស្រួលជាពិសេស ក្នុងការដឹកជញ្ជូនដើម្បីមូលហេតុសាសនា ដូចជាការទេសនាជាដើម ។ គំនូរទាំងនោះតំណាងភាគខ្លះនៃខ្សែជីវិតអតីតជាតិរបស់ ព្រះសម្មាសម្ពុទ្ធ ។ អាស្រ័យហេតុនេះហើយទើបយើងឃើញព្រះពុទ្ធអង្គបរមគ្រូនៃយើងស្ថិត ក្នុងឥរិយាបថផ្សេងៗពីគ្នា តាំងពីការយាងទៅសាងព្រះភ្នួស រហូតដល់ចូលព្រះនិញ្វន ។

    Read More | Comments

  • កក្តដា3rd

    ពាក្យ កឋិន មានន័យថា “កម្រ” ដែលមានសេចក្តីប្រៀបធៀបដូចជាមែកឈើ ដែលគេកាត់ចេញពីដើម យកទៅដោតក្នុងដី រមែងចាប់ប្ញស ដុះមែក លាស់ត្រួយបានដោយកម្រណាស់ យ៉ាងណាមិញ ឯកឋិន ក៏ជាកិច្ចមួយដែលគេធ្វើបានដោយកម្រយ៉ាងនោះ ដែរ ។

    កឋិន ជាកិច្ចមួយដែលមានចែងនៅក្នុងវិន័យបញ្ញត្តិ គឺមិនមែនជាប្រភេទបុណ្យប្រពៃណីរបស់អ្នកគោរពរាប់អានព្រះពុទ្ធសាសនា ដូចជាបុណ្យភ្ជុំបិណ្ឌ និង បុណ្យផ្កាជាដើម ឡើយ ។ ទោះយ៉ាងណា គេឃើញថា កិច្ចនៃកឋិននេះ ក៏បានក្លាយជាបុណ្យមួយផងដែរ ។ កឋិន ជាបុណ្យ និង ជាកិច្ចដែលមានធ្វើតែនៅក្នុងបណ្តាប្រទេសគោរពរាប់អាន ព្រះពុទ្ធសាសនា និកាយថេរវាទ (ហីណយាន ) ប៉ុណ្ណោះ ចំណែកនៅក្នុងមហាសង្ឃិកៈ (មហាយាន ) មិនមានធ្វើឡើយ ។

    Read More | Comments