Radio of Buddhism in Cambodia

ទំនួញប្រេត
សម្លេងៈ ស្មូតទំនួញប្រេត ដោយលោកគ្រូ ពេជ្រ សុខា ។ នៅពេលដល់រដូវភ្ជុំបិណ្ឌ ក្នុងខែភទ្របទម្តងៗ តែងតែឮ​សម្លេងស្មូតដ៏គ្រលួច “ទំនួញប្រេត” ដែលឮគ្រប់ទិសទីក្នុងបរិវេណវត្ត ចាប់តាំងពី ថ្ងៃ១រោជ ខែ​ភទ្របទ រហូត​ដល់ថ្ងៃ១៥រោជ ខែភទ្របទ ។ ក្នុងទំនួញស្មូត បានសារស័ព្ទពីពពួកប្រេត ដែលសោយទុក្ខ​ក្នុងឋាននរក រងទារុណ​ទៅតាមទំហំកម្ម ដែលបានធ្វើកាលកើតជាមនុស្ស ហើយត្រូវបានយមរាជដោះ​លែងឱ្យមានសេរីភាព ១៥ថ្ងៃ ដើម្បី​ដើរក​បងប្អូនតាមវត្តអារាមនានា ។ ដើម្បីទាញយក សូមចុចទីនេះ ។

បុណ្យចូលព្រះវស្សា
ទិដ្ឋភាពទូទៅ

ក្នុងការចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិ និងអនុញាតទុក​នៅ ពុំមានពិធីអ្វីអមរួមផ្សំច្រើនទេ គឺកាលណាពេល វេលានៃការ ចូលព្រះវស្សាមកដល់ ព្រះភិក្ខុសង្ឃគ្រាន់តែ​ជួបជុំគ្នាក្នុងអាវាសវត្ត (ឧបោសថាគា) ហើយ អធិដ្ឋានបាលីចូល ព្រះវស្សាជាការស្រេច ។ ដោយឡែកការចូល​ព្រះវស្សានៅប្រទេសកម្ពុជា មានការអមដោយកម្មវិធីមួយចំនួនផ្សេងទៀតដូចជា ពិធីសិតទៀនព្រះវស្សា ការ​បរវណាទៀនព្រះវស្សា និងសំពត់សាដក (សំពត់ងូតទឹកភ្លៀង) ព្រមទាំងការបវរណាបច្ច័យបួន ដល់ភិក្ខុសង្ឃ​សម្រាប់ត្រៀមសម្រាប់ការប្រើប្រាស់ របស់ព្រះសង្ឃក្នុងរដូវចាំព្រះវស្សាជាដើម ។

រៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ពេលបុណ្យចូលព្រះវស្សាជិតចូលមកដល់ ពុទ្ធសាសនាខ្មែរ តែងតែនាំយកទៀន​ព្រះវស្សាមានតូច មានធំ និងសំពត់សាដក ព្រមទាំងបច្ច័យបួន ទៅប្រគេនព្រះសង្ឃសម្រាប់ចាំព្រះវស្សា ព្រោះ​ថាព្រះសង្ឃដែលបានបវរណាចូលព្រះ វស្សាហើយពុំអាននិមន្តត្រាច់ចរទៅទីឆ្ងាយ ដើម្បីបិណ្ឌបាត្របានទេ ។ ម្យ៉ាងវិញទៀតចំពោះសមណសិស្ស ដែលស្នាក់នៅរៀនសូត្រ​ឆ្ងាយស្រុកកំណើតត្រូវបានអនុញាតិឱ្យឈប់សំរាក​ចំនួនពីរសប្តាហ៍ ដើម្បីសួរសុខទុក្ខញោមញាតិនៅស្រុកកំណើត និងបិណ្ឌបាត្រ​បច្ច័យបួនសម្រាប់ត្រៀមចូល​ព្រះវស្សាផងដែរ ។

លុះដល់ថ្ងៃ ១៥កើត ខែអាសាឍ មុនថ្ងៃចូលព្រះវស្សាមួយថ្ងៃ ពុទ្ធបរិស័ទតែងជួបជុំគ្នានៅវត្ត ដើម្បីហែទៀនព្រះ​វស្សា សាដក គ្រឿងបរិក្ខា និងគ្រឿងសក្ការៈប្រទក្សិណព្រះវិហារ បន្ទាប់មកនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងវេរ​ទៀនព្រះវស្សា និងបរិក្ខាផ្សេងៗដល់ព្រះសង្ឃ លុះព្រឹកឡើងមានពិធីវេរភក្តាហារដល់ព្រះសង្ឃទៀត ។ លុះដល់​ថ្ងៃ ១រោច ខែអាសាឍ ព្រះភិក្ខុសង្ឃជួបជុំគ្នានៅរោងឧបោសថ បន្ទាប់មកព្រះមហាថេរ មានប្រកាសអំពីការចូល​ព្រះវស្សា និងធ្វើការក្រើនរំលឹកអំពីវិន័យ ដែលទាក់ទងនឹងការចាំព្រះវស្សា ដល់ព្រះសង្ឃគ្រប់ព្រះអង្គបានជ្រាប បន្ទាប់មកព្រះភិក្ខុសង្ឃធ្វើការនមស្សការចំពោះព្រះរតនត្រ័យ លុះរួចរាល់ហើយ ព្រះសង្ឃក៏អធិដ្ឋានបាលីចូល​ព្រះវស្សាថា៖

“ឥមស្មឹ អាវាសេឥមំ តេមាសំ វស្សំ ឧបេមិ ។ទុតិយម្បិ ឥមស្មឹ …………វស្សំ ឧបេមិ ។ តតិយម្បិ ឥមស្មឹ ……………​វស្សំ ឧបេមិ ” ៕

ដែលមានន័យថា « ខ្ញុំព្រះករុណា សូមនៅចាំព្រះវស្សា អស់បីនៃខែក្នុងអាវាសនេះ ជាវារៈពីរដងផង និងជាវារៈបី​ដងផង » ជាកិច្ចបញ្ចប់នៃពិធីចូលព្រះវស្សា ។

បុព្វហេតុនៃការចូលព្រះវស្សា

សម័យនោះ ព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ គ្រានោះឯង ព្រះអង្គ មិនទាន់បានបញ្ញត្ត និងអនុញាត នៃការចាំព្រះវស្សានៅឡើយទេ ។ ភិក្ខុនាសម័យនោះក៏ ចេញដើរទៅកាន់ទីគោចរ ផ្សេងៗអស់​ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយមានពួកពាហរិសាសនាជាដើម (អ្នកកាន់​សាសនាដទៃ) ក៏ពោលទោស តិះដៀលបន្តុះបង្អាប់ថា ពួកសមណៈជាសាក្យបុត្តមិនសមបើនឹងដើរ (ខុសរដូវ​កាល) ជាន់ស្មៅស្រស់ ជាន់សត្វល្អិតៗ ឱ្យវិនាសសោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃជាអ្នកពោលធម៌ អាក្រក់​ក៏គង់នឹងសំងំឈប់សម្រាកចាំវស្សា ឬសូម្បីពួកសត្វស្លាបទៀតសោត ក៏គង់តែធ្វើសំបុកលើចុងឈើហើយសំងំ​ឈប់ សំរាកចាំវស្សាដែរ ។ ពេលមនុស្សទាំងឡាយនោះកំពុងលើកទោសបែបនោះ ពួកភិក្ខុសង្ឃក៏បានឮច្បាស់ នឹងត្រចៀកផ្ទាល់ ហើយក៏នាំសេចក្តីនោះ ទៅក្រាបបង្គំទូលថ្វាយដល់ព្រះសម្ពុទ្ធ ។ ព្រះសាស្តាទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំង ឡាយមកអនុញ្ញាតថា៖

«អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ» ៕

មានន័យថា «ម្នាល! ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុចូលព្រះវស្សា» ។

អត្ថប្រយោជន៍នៃការចូលព្រះវស្សា

ថេរវេលានៃការគង់ចាំព្រះវស្សាបីខែនេះ ជារយៈពេលមួយមានតម្លៃពិសេសណាស់ សម្រាប់ព្រះសង្ឃក្នុងព្រះ​ពុទ្ធសាសនា ។ កាលមុនថ្ងៃចូលព្រះវស្សា ព្រះសង្ឃតែងចេញគោចរទៅទីផ្សេងៗ ដើម្បីផ្សាយសាសនា ឬសិក្សា​រៀនសូត្រនៅទីក្រៅអាវាស មានការប្រតិបត្តិវិបស្សនាធុរៈ ក្នុងព្រៃជ្រៅជាដើម តែកាលបើដល់ថ្ងៃចូលព្រះវស្សា​ហើយ ព្រះសង្ឃទាំងនោះត្រឡប់មក វត្តអារាមវិញ ។ ការជួបជុំរបស់ព្រះសង្ឃដែលនិមន្តមកពី កន្លែងផ្សេងគ្នា តែងនាំមកនូវបទ ពិសោធន៍ និងចំណេះដឹងផ្សេងៗគ្នា ពេលនោះព្រះអង្គអាចចែករំលែក និងបង្រៀននូវចំណេះ​ដឹងទាំងនោះដល់ព្រះភិក្ខុផងគ្នា ដែលមានចំណេះវិជ្ជាតិចតួចជាង ។ មិនត្រឹមតែប៉ុណ្ណោះការចូលព្រះវស្សា ជា​ពេល​វាលាតឹងរឹងមួយក្នុងការប្រតិបត្តិ របស់ព្រះសង្ឃមានន័យថា ព្រះអង្គព្យាយាមបំពេញ ទាំងវិបស្សនាធុរៈ ទាំង​គន្ថធុរៈ ឱ្យកាន់តែចាស់ក្លាជាងពេលណាៗទាំងអស់ ដើម្បីសន្សំផល្លាអានិសង្សសំរាប់ខ្លួនផង និងសម្រាប់​ជីវិត ដែលរស់នៅក្នុងលោកនេះផង ៕ ៚

(ឯកសារយោង៖ សៀវភៅកម្ពុជសុរិយា ទំព័៤៣ បោះពុម្ពឆ្នាំទី៤៩ លេខ២ ខែមេសា-ឧសភា- មិថុនា ពុទ្ធសករាជ២៥៣៩ គ្រឹស្តសករាជ១៩៩៥ ។)

រឿង​ ចៅ​តប់​ប្រមល់
ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ៤២-៤៤

កាល​ពី​ព្រេង​នាយ មាន​បុរស​ពីរនាក់ បាន​ធ្វើ​កង​ការ​កុសល​ជា​មួយ​គ្នា លុះ​បុរស​ទាំង​ពីរ​រំលាង​ខន្ធ​ទៅ បុរស​ម្នាក់​បាន​ទៅ​កើត​ជា​ព្រះឥន្រ្ទ. បុរស​ម្នាក់​ទៀត​ទៅកើត​ជា​បុរស​កំសត់ មាន​ប្រពន្ធ ក្រលំបាក​ណាស់ រក​ស៊ី​នេសាទ​ដាក់​លប​យក​ត្រី ជា​អម្រស់​អម្រ​ចិញ្ចឹម​ជីវិត ។

គ្រា​១ ព្រះ​ឥន្រ្ទ​បាន​បើក​ទិព្វ​ចក្ខុ ទត​ឃើញ​បុរស​នោះ វេទ​នា​លំបាក​ដូច្នោះ មាន​សេចក្តី​អាសូរ​ករុណា វេលា​យប់​ព្រះឥន្រ្ទ​យក​មាស​៣​ដុំ ទៅ​ដាក់​ក្នុង​លប​បុរស​នោះ ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​លើក​លប​មើល ឃើញ​មាស​មិន​ស្គាល់​ជា​មាស សម្គាល់​ថា​ជា​ថ្ម ក៏​ចោល​ទៅ​ក្នុង​ទឹក ហើយ​ដាក់​លប​ទៅ​ក្នុង​ទឹក​វិញ ។ បុរស​បាន​មើល​លប​ទៀត​គម្រាប់​៣ ដង ។ ព្រះឥន្រ្ទ​យក​មាស​ដាក់​ក្នុង​លប​ដូច​មុន​ទៀត ។ បុរស​ឃើញ​ដូច្នោះ នឹក​ខឹង ក៏​ចង​មាស​ទាំង​៣ ដុំ​នោះ​ពុន​យក​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​ដាំ​បាយ ។ ប្រពន្ធ​បុរស មិន​ស្គាល់​មាស ក៏​យក​ដុំ​មាស​នោះ​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​តាម​បង្គាប់​ប្តី ។

ក្រោយ​នោះ មាន​ព្រះរាជ​អាជ្ញា​មក​ទារ​ពន មើល​ទៅ​ឃើញ​ដុំ​មាស ដែល​បុរស​នោះ​ធ្វើ​ថ្ម​ជើង​ក្រាន ក៏​ឲ្យ​បុរស​យក​មាស ៣ ដុំ​នោះ​បង់​ពន្ធ ដែល​បុរស​នោះ ជំពាក់​រាជការ ។ បុរស​នោះ នឹក​អរ​ណាស់ ដោយ​ខ្លួន​ទ័ល​ក្រ​ ហើយ​ព្រះរាជអាជ្ញា យក​ដុំ​ថ្ម​ជើង​ក្រាន​ដូច្នោះ ក៏​ព្រម​តាម បាន​ប្រគល់​ថ្ម​ជើង​ក្រាន​ទាំង ៣ ដុំ​នោះ​ទៅ​ឲ្យ​ព្រះរាជ​អាជ្ញា​ភ្លាម ។ លុះ​ព្រះ​អាជ្ញា​បាន​ដុំ​មាស​ពី​បុរស​នោះ​ហើយ ក៏​យក​ ១ ដុំ​ទៅ ថ្វាយ​ព្រះមហាក្សត្រ ។ លុះ​ទ្រង់​សាក​សួរ​ពី​ហេតុ​ផល​បាន​មាស​នោះ ព្រះរាជអាជ្ញា​ទូល​តាម​ដំណើរ ។ ស្តេច​ទ្រង់​ជ្រាប​ថា មាន​មាស​ពី​បុរស​ដូច្នោះ ទ្រង់​ឲ្យ​ហៅ​បុរស​នោះៗ ទៅ​ដល់​ទ្រង់​សាក​សួរ​ទៀត ។ បុរស​ក្រាប​ទូល​ថា «មាស​របស់​ខ្លួន ៣ ដុំ​បាន​ជូន​មក​ព្រះរាជ​អាជ្ញា​ហើយ» ។ ស្តេច​ឲ្យ​ទារ​យក​មាស ២ ដុំ​ពី​ព្រះរាជ​អាជ្ញានោះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​បុរស​នោះ រក​មាស​មក​ថ្វាយ​ព្រះ​អង្គ​ថែម​ទៀត ។ បុរស​នោះ​ក្រាប​ទូល​ថា «រក​មាស​ទៀត​ពុំ​បាន​ទេ» ។ ស្តេច​ទ្រង់​ឲ្យ​យក​បុរស​នោះ ទៅ​ឃុំ ។ ព្រឹក​ឡើង នាយ​តម្រួត​ដែល​ជា​អ្នក​រក្សា​នោះ ប្រើ​ឲ្យ​ធ្វើ​ការ​ដោយ​ជេរ​ស្តី​បុរស​នោះ ។ លុះ​ទ្រង់​ជ្រាប​ដល់​ស្តេចៗ ទ្រង់​ឲ្យ​ហៅ​បុរស​នោះ មក​សួរ​ពី​ហេតុ​ធ្វើ​ការ​ឲ្យ​មាន​ទាស់​ចិត្ត​នាយ​តម្រួត ។ បុរស​នោះ​ក្រាប​ទូល​ថា « ទូល​ព្រះ​បង្គំ​មាន​សេចក្តី​តប់​ប្រមល់​នៅ​ក្នុង​ខ្លួន​ខ្លាំង​ណាស់» ។ ស្តេច​ក៏​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ ត្រូវ​ចៅ​ឯង​រក​សត្វ​តប់​ប្រមល់​នោះ​មក​ឲ្យ​អញ បើ​ឯង​រក​ពុំ​បាន​ទេ អញ​នឹង​ឲ្យ​ពិឃាត​ឯង ក្នុង​គ្រា​នេះ» ។ បុរស​ឮ​ដូច្នោះ​ក៏​ភ័យ គិត​ថា «មុខ​ជា​ស្លាប់​ហើយ​ក្នុង​គ្រា​នេះ មិន​ដឹង​ជា​ទៅ​រក​សត្វ​តប់​ប្រមល់​ឯណា​ទេ» តែ​មិន​ហ៊ាន​ប្រកែក ដោយ​ខ្លាច​អំណាច​ស្តេច ក៏​ក្រាប​បង្គំ​លា​ស្តេច​ដើរ​ចេញ​ទៅ ដោយ​បំណង​ថា នឹង​ដើរ​ឲ្យ​ស្លាប់​ក្នុង​ព្រៃ លុះ​ដើរ​ចូល​ព្រៃ​ឆ្ងាយ​ទៅ ។ ព្រះឥន្រ្ទ បើក​ព្រះនេត្រ​ទិព្វ​មក​ឃោះ​បុរស​នោះ​មាន​សេចក្តី​វេទនា លំបាក​ដូច្នោះ ក៏និម្មិត្ត​ជា​អាស្រម ១ នៅ​ខាង​មុខ​ទី​ដែល​បុរស​ដើរ​ទៅ ហើយ​ព្រះឥន្រ្ត​កាឡា​ខ្លួន​ធ្វើ​ជា​ព្រះ​មហាឥសី ។ បុរស​ មើល​ទៅ​ឃើញ​អាស្រម​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​ឥសី​ក្នុង​អាស្រម​នោះ ។ ឥសី​សួរ​ថា «ចៅ​មាន​ហេតុ​អ្វី?» ។ បុរស​នោះ ទូល​ឥសី​តាម​ដំណើរ ដែល​ស្តេច​ឲ្យ​រក​សត្វ​តប់​ប្រមល់​ យក​ទៅ​ថ្វាយ ។ ឥសី​ថា «ចៅ​កុំ​ព្រួយ» រួច​ឥសី​បាន​យក​បំពង់​ពក ១ មក​សែក​មន្ត​វិជ្ជា​សិល្ប​សាស្រ្ត​កើត​ជា​ខ្លា សិង្ហ ដំរី​ ពស់ រមាស សុទ្ធ​តែ​ជា​សត្វ​សាហៅ​ទាំង​អស់ ហើយ​ឥសី​ដែក​ជប់​បង្រួញ​សត្វ​ទាំង​នោះ ច្រក​ក្នុង​បំពង់​ពក ប្រគល់​បំពង់​ពក​នោះ ឲ្យ​ទៅ​បុរស រួច​ផ្តាំ​ថា «ឲ្យ​យក​ទៅ​ថ្វាយ​ស្តេច ប៉ុន្តែ​មុន​នឹង​បើក​​ឆ្នុក ឲ្យ​ស្តេច​ប្រមូល​ព្រះរាជ​វង្សានុវង្ស​មក​ជួប​ជុំ ហើយ​បិទ​ទ្វារ​វាំង​ឲ្យ​ជិត សឹម​ប់​ឆ្នុក​មើល ព្រោះ​សត្វ​នោះ​រត់​រហ័ស​ណាស់» ។

លុះ​បុរស​នោះ​ទទួល​បណ្តាំ​ឥសី​ស្រេច​ហើយ ក៏​នាំ​យក​សត្វ​ដែល​ច្រក​ក្នុង​បំពង់​ពក ទៅ​ថ្វាយ​ស្តេច ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​រក​សត្វ​តប់​ប្រមល់​បាន​ហើយ នៅ​ក្នុង​បំពង់​ពក​នេះ « ហើយ​ក៏​ទូល​តាម​ដំណើរ ដែល​ឥសី​ផ្តាំ​មក ។ ស្តេច​ឲ្យ​ប្រមូល​ព្រះរាជវង្សានុវង្ស​ជួប​ជុំ​ហើយ ទ្រង់​ចាត់​ការ​បិទ​ទ្វារ​កំពែង​វាំង​ស្រេច ទ្រង់​ឲ្យ​អមាត្យ​បើក​ឆ្នុក​បំពង់​ពក​នោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏​ចេញ​ពី​ក្នុង​បំពង់​ពក​មក​ខាំ ស្តេច​និង​ព្រះរាជវង្សា​នុវង្ស​ទាំង​នោះ ឲ្យ​ដល់​នូវ​មរណភាព​អស់​ទៅ ។

ក្រោយ​មក ពួក​អ្នក​នគរ​បាន​ឃើញ​បុរស​នោះ​មាន​រឹទ្ធានុភាព​ដូច្នោះ ក៏​រៀប​អភិសេក​បុរស​នោះ ឲ្យ​ឡើង​សោយ​រាជសម្បត្តិ​ ជា​ព្រះមហាក្សត្រ​ក្នុង​នគរ​នោះ​ទៅ ។

សត្វ​ទាំង​ឡាយ ក៏​លា​ស្តេច​បុរស​នោះ ចូល​ទៅ​នៅ​ព្រៃ ផ្តាំ​ថា «បើ​ស្តេច​មាន​ភ័យ​ ឬ​មាន​ការ​អ្វី គ្រាន់​តែ​នឹក​ដល់ នឹង​មក​ជួយ​យក​អាសារ​ជា​ដរាប» ។

កម្លាំង​អ្វី មិន​ស្មើ​កម្លាំង​កម្ម ។

ព្រះបទុមត្ថេរ សោម
ព្រះបទុមត្ថេរ សោម (១៨៥៣-១៩៣២)

ជីវប្រវត្តិ

កវី សោម កើតឆ្នាំ ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។

បិតានាម ងួន មាតានាម យិន ជាកសិករ ។

អាយុ ១៥ ឆ្នាំ បានរៀនអក្សរ-លេខនព្វន្តនៅក្នុងស្រុកកំណើត ហើយបានបួសជាសាមណេរពីវស្សា ក៏សឹកមកជួយធ្វើការងាររកស៊ី ។

អាយុ ២១ ឆ្នាំ បានឧបសម្បទាជាភិក្ខុ ក្នុងសំណាក់ឧបជ្ឈាយ៍នាម រស់ មាននាមបញ្ញត្តិថា បទុមត្ថេរ និងបានបន្តការសិក្សានៅក្នុងក្រុងភ្នំពេញអស់ជាច្រើនឆ្នាំ ហើយវិលទៅធ្វើជាចៅអធិការនៅវត្តកំព្រៅវិញ ។

មាននិស្ស័យស្លូតបូត ចូលចិត្តអានសាស្ត្រាគម្ពីរ ស្ដាប់ចម្រៀង ចាប៉ី រហូតចេះតែងកាព្យដ៏ប៉ិនប្រសប់ ។

លោកសុគតនៅ គ.ស. ១៩៣២ ក្នុងកំណត់ជន្មាយុ ៨០ ឆ្នាំ ។

ស្នាដៃ

រឿង ទុំទាវ (សរសេរពី ព.ស. ២៤៥៨ គ.ស. ១៩១៦)

រឿងសព្វសិទ្ធិ (មិនមែន សព្វសិទ្ធិ របស់ ម៉ឺនភក្ដីអក្សរតន់ ទេ)

ស្តាប់យីកេរឿងទុំទាវ

ដែលសម្តែងដោយ ក្រុម សិល្បះករ-ការី របស់ប្រទេសកម្ពុជា ក្នុងកំឡុងឆ្នាំ ១៩៧៩  ឬ ១៩៨០ នៃវិទ្យុជាតិ ។

ភាគទី១

ភាគទី២

ភាគទី៣

អត្ថបទដកស្រង់

កាលនោះនាងនោជាពិលៀង

នាងទាវបានឆៀងចរយាត្រា ។

កាន់ក្អមថ្និតថ្នមនឹកប្រាថ្នា

ចូលទៅស្ដាប់ការណ៍ដឹងសេចក្ដី ។

ឈរទ្រឹងខ្លួនពួនចាំស្ដាប់

ពីរឿងហាក់ផ្កាប់មុខដល់ដី ។

ស្រងាកស្រងោចស្រងល់ស្រី

នោនឹងបេតីមិនស្ដីសោះ ។

ចាំទៅដល់ផ្ទះប្រាប់ទាវគ្រប់

ទាវនៅក្នុងម្លប់សមស្រណោះ ។

នាងជាម្ដាយទាវមានរបស់

កូនស្រស់រូបស្រេចដាច់ស្រីផង ។

នោនឹងក្នុងចិត្តគិតស្រេចស្រាប់

ដងទឹកងូតឆាប់ដើរផ្អៀងផ្អង ។

ដល់ផ្ទះនោឡើងទៅជាម្ដង

សាសងរ៉ាយរាប់ប្រាប់ទៅថា ។

ទាវអើយទាវស្រីសេចក្ដីនេះ

នេនមួយនោះចេះមើលសាស្ត្រា ។

ពីរោះស្រួយស្រាប់សព្វភាសា

ដូចសត្វសារិកាពិសាចេក ។

សម្លេងព្រះមហាវិមលធម្មថ្ងៃរំលឹកព្រះឧបការគុណ
នេះជាធម្មទេសនា ដែលសម្តែងដោយព្រះមហាវិមលធម្ម ពិន-សែម សិរីសុវណ្ណោ ក្នុងថ្ងៃរំលឹកព្រះឧបការគុណ ០១-០២-២០១០ ដែលប្រារព្វធ្វើឡើងដោយប្រជាពុទ្ធបរិស័ទ ព្រមទាំងសិស្សគណ ក្នុងនាមជាការដឹងគុណដល់​ព្រះអង្គ នៅក្នុងស្ថានីយ វិទ្យុផ្សាយសម្លេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ fm ១០៦.២៥mhz ។ ដើម្បីទាញយក សូមចុចទីនេះ ។

សម្លេងព្រះមហាវិមលធម្មបើកសម្ពោធស្ថានីយវិទ្យុ
នេះជាធម្មទេសនា ដែលសម្តែងដោយព្រះមហាវិមលធម្ម ពិន-សែម សិរីសុវណ្ណោ ក្នុងថ្ងៃសម្ពោធស្ថានីយ វិទ្យុផ្សាយសម្លេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ fm ១០៦.២៥mhz ។ ដើម្បីទាញយក សូមចុចទីនេះ ។

ប្រវត្តិលោកគ្រូអាចារ្យ ហែម-ចៀវ
លោកគ្រូអាចារ្យ ហែម-ចៀវ ជាមហាថេរមួយអង្គ បាន​ក្រលេកឃើញប្រជារាស្ត្រ ទទួលទុក្ខទោសតាម ឋានខ្លួនជាមនុស្សក្នុងអនានិគម ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣ -១៩៤២) គេបានលើកលោកជាវីរបុរសមួយ​ដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូតមកដល់សព្វថ្ងៃ ។

ជីវប្រវត្តិ

លោកគ្រូអាចារ្យ ហែម-ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ពស ២៤៤០ គស ១៨៩៨ នៅភូមិ​អូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់ដំបូកមានលក្សណ៍ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ (នៅខាងជើង​ជិតស្ពានស្ថានីយរថភ្លើងបាត់ដឹង) ។ ឪពុក​លោកឈ្មោះ ហែម ធ្វើជាមេស្រុកដំបូកមាន​លក្សណ៍៍ ។ ម្តាយលោកឈ្មោះឧបាសិកា ទីវ ខំប្រឹងប្រែងធ្វើស្រែ​ចំការដោយឥតខ្លាចហត់​នឿយ ។ គ្រួសារនេះមានបងប្អូន៥នាក់គឺ ៖

ហែម លី

ហែម-ចៀវ

ហែម ហួត

នាងហែម សុច

ហែម សាយ ។

បងប្រុសលោកឈ្មោះ ហែម លី ធ្វើជាស្មាក្ដី (មេធាវី)ក្រោយមកធ្វើជាមេស្រុកតពីឪពុក ។

កុមារភាព

កាលនៅពីកុមារ លោកបានស្គាល់នូវសេចក្តីលំបាកគ្រប់បែបយ៉ាង ដូចជាកូនកសិករក្រីក្រទូទៅដែរ គឺលោក បានឃ្វាល គោ រកអុស ដេញចាប តាមឋាននៃកូនកសិករជាមួយឪពុកម្តាយព្រឹកល្ងាច រហូតដល់អាយុ១២ឆ្នាំ ទើបមេស្រុក ហែម ជា ឪពុកនាំយកទៅប្រគេនព្រះសង្ឃសត្ថា ជួន-ណាត វត្តឧណ្ណាលោម ក្រុងភ្នំពេញ ដោយ ហេតុមេស្រុក ហែម និងព្រះគ្រូសង្ឃសត្ថា ជាមិត្តភក្តិនឹងគ្នាយ៉ាងជិតស្និទ្ធ។

កុមារ ហែម-ចៀវ ជាក្មេងមានសីលធម៌ល្អប្លែកជាងក្មេងដទៃៗទៀត មានមាត់ពាក្យរហ័សច្បាស់លាស់ មាន សន្ដាប់ធ្នាប់ សមរម្យគួរអោយអ្នកផងពេញចិត្ត ។ កុមារនេះមានព្យាយាមខ្ជាប់ខ្ជួនល្អណាស់បានរៀនអក្សរ​សាស្ត្រក្នុងសំនាក់ព្រះគ្រូសង្ឃសត្ថាតាំងអំពីដំបូងរហូតទាល់តែមើលបានសរសេរអក្សរកើតដោយបរិបូណ៌ ។

កុមារ ហែម-ចៀវ បាននៅសិក្សាអប់រំក្នុងសំនាក់ព្រះគ្រូសង្ឃសត្ថា ជួន-ណាត អស់យូរឆ្នាំ ដោយបានដើរស្ពាយ យាម ព្រះគ្រូសង្ឃសត្ថា ដែលត្រូវនិមន្តទៅទេសនាក្នុងស្រុកខេត្តឯទៀតៗជាញឹកញយ ។ កុមារ ហែម-ចៀវ បាន ស្តាប់ធម៌ទេសនារបស់ព្រះគ្រូសង្ឃសត្ថាអស់ច្រើនឆ្នាំ ទើបជាហេតុនាំអោយកុមារ ចៀវ មានសេចក្តីឆ្លៀវ​ឆ្លាសយល់ហេតុផលក្នុងផ្លូវ លោកផ្លូវធម៌ជាច្រើនយ៉ាងណាស់ ជាកុមារមានសំដីវោហារព្រោកប្រាជ្ញពូកែ​ជាងកុមារឯទៀតៗទាំងអស់ ។ កុដិដែលកុមារ ស្នាក់សិក្សា ស្ថិតនៅខាងក្រោយមហាកុដិសព្វថ្ងៃនេះ ។

កុមារ ហែម-ចៀវ ព្យាយាមរៀនសូត្រឥតធ្វេសប្រហែស រឺ ខ្ជិលច្រអូសទេ ។ កុមារខំរៀនមិនថាយប់មិនថាថ្ងៃ ព្រោះ លោកចាំបន្ដាំបិតា ក្នុងកាលដែលឪពុកនាំយកទៅទុកក្នុងសំនាក់ នៃព្រះគ្រូសង្ឃសត្ថាថា ៖

ចៀវ កូនប្រុសសំលាញ់ឪពុក ៗគ្មានអ្វីចែកអោយកូនទេ គឺមានតែវិជ្ជានេះហើយ ដែលឯងអាច យឹតយោងគ្រួសារ យើងអោយខ្ពង់ខ្ពស់បាន ។ មនុស្សល្ងង់គេមើលងាយណាស់កូន! បើកូនចេះ ឪពុកក៏ចេះដែរ! កូននៅភ្នំពេញខំរៀន ឡើង! កុំឈ្លោះប្រកែកគ្នាណា! ខុសត្រូវម្តេចម្តាត្រូវចេះអត់ធ្មត់ ទើបប្រសើរ ព្រោះយើងជាកូនកំសត់ដើរស្វែងរក វិជ្ជាដូចគ្នា ។ ដូច្នេះ ត្រូវចេះស្រលាញ់គ្នា ទើបអ្នកផង សរសើរ ចូរកូនចាំសុភាសិតបុរាណមួយឃ្លាថា «នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ» ។

លោកគ្រូព្រះសង្ឃសត្ថាអង្គនេះ ជាអ្នកប្រាជ្ញជ្រៅជ្រះ បានជាអញនាំកូនឯងមកអោយ នៅនឹងលោក ត្រូវកូនឯងខំរៀនសូធ្យយកចិត្តទុកដាក់អោយមែនទែន ។

បាទលោកឪពុក កូននឹងគោរពតាមសំដីពុកលុះថ្ងៃស្លាប់! សូមពុកកុំព្រួយបារម្ភអោយសោះ!

ល្អហើយកូនប្រុសឪពុក! ឯងជាតំនឈាមរបស់អញហើយ អញសង្ឃឹមលើឯងគ្រប់ដប់!

ពាក្យនេះធ្វើអោយកុមារ ចៀវ ចងចាំទុកក្នុងបេះដូងឥតមានថ្ងៃភ្លេច ។ កុមារស្រលាញ់គោរពតាមអោវាទ មាតាបិតា ណាស់ មិន​ដែល​ធ្វើ​អោយ​អ្នក​មាន​គុណ​ព្រួយ​ចិត្តម្តងណាឡើយ ។

សាងផ្នួស

វ័យ១៦ឆ្នាំក៏ចូលមកដល់ លោកមេស្រុកហែមនិងភរិយាបានជំនុំគ្នា អំពីការបំបួសកូនជាសាមណេរ ហើយមូល មតិថាត្រូវបំបួសនៅ វត្តឧណ្ណាលោម ហើយអោយគង់សំណាក់ សិក្សាបរិបត្តិធម៌នៅ វត្តឧណ្ណាលោមដដែល ។ លុះបួសរួច ហើយ សាមណេរចៀវទន្ទេញមេសូត្រ (មូលវេយ្យាករណ៍បាលី)ចាំយ៉ាងស្ទាត់ជំនាញ ។

ថ្ងៃខែចេះតែកន្លងជាលំដាប់… សាមណេរ ហែម-ចៀវ អាយុបាន២០ឆ្នាំ ក៏បំពេញឧបសម្បទា ជាភិក្ខុភាវ ក្នុង ពុទ្ធសីមាវត្តលង្កា ដែលមានព្រះមហាវិមលធម្ម ថោង (ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាឧបជ្ឈាយ មានព្រះគ្រូបវរវិជ្ជា ល្វី-ឯម និងព្រះគ្រូសង្ឃសត្ថា ជួន-ណាត ជាគ្រូសូត្រ ។ នៅពេលបំពេញជាភិក្ខុ ហើយ លោក ក៏បានប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ជាប់ដូចចិត្តប្រាថ្នា ។ ការសិក្សាចំនួន៧ឆ្នាំ នៅសាលាបាលី ជាន់ខ្ពស់ធ្វើអោយលោកចេះដឹងផ្លូវលោក ផ្លូវធម៌ ល្មមប្រើការបានដោយពេញបរិបូណ៌ក្នុងផ្លូវពុទ្ធសាសនា ។ លោកជាសិស្សសំនប់មួយរូប នៃព្រះគ្រូសង្ឃសត្ថា ជួន-ណាត ដែលលោកស្រលាញ់ជាងគេ ដោយភិក្ខុ ហែម-ចៀវ ជាបព្វជិត ឈ្លាសវៃរហ័សរហួន ចេះគួរសមទៅតាមឋានជាមនុស្សដូចគ្នា ។ លុះគំរប់ឆ្នាំទី៧ លោក បានប្រឡង យកសញ្ញាប័ត្រឌីប្លូម សាលាបាលីជាន់ខ្ពស់ជាប់លេខ៦ ខាងភាសាបាលីដែលសម័យនោះ ខ្មែរយើងកំពុងរាប់អានណាស់ ។

នៅពេលប្រឡងចេញពីសាលាបាលីហើយ ក្នុងឆ្នាំ១៩២៧ កាលណោះលោករ៉េស្យូម ជាតិបារាំង ធ្វើជារ៉េស៊ីដង់ ខេត្តកំពត បានពឹងលើលោកមេគណវត្តអង្គសុរភីហៅកន្ថោ ស្រុកកំពង់ត្រាច អោយជួយរកលោកសង្ឃមួយអង្គ ដែលមានសញ្ញាប័ត្រសាលាបាលីជាន់ខ្ពស់ ក្នុងកាលនោះ លោកគ្រូមេគណវត្តកន្ថោ និមន្តមកឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ មកពឹងព្រះ គ្រូសង្ឃសត្ថា ជួន-ណាត សូមនិមន្តលោកមួយអង្គ ដែលមានសញ្ញាប័ត្រឌីប្លូមសាលា បាលីជាន់ខ្ពស់ ទៅបង្រៀនអក្សរសាស្ត្រខ្មែរនៅខេត្តកំពត ដោយហេតុលោក រ៉េស៊ីដង់ រ៉េស្យូម ខេត្តកំពតបង្កើត អង្គការសិក្សាអក្សរសាស្ត្រខ្មែរ អោយមាន របៀបត្រឹមត្រូវឡើង ។

កាលនោះព្រះគ្រូសង្ឃសត្ថា បានចាត់លោកអាចារ្យ ហែម-ចៀវ អោយទៅបង្រៀនអក្សរសាស្ត្រជាតិ ឯខេត្តកំពត យក វត្តក្រាំងដូង ស្រុកបន្ទាយមាស និងវត្តកន្ថោ ស្រុកកំពង់ត្រាច ជាមជ្ឈមណ្ឌល ។ គ្រូអាចារ្យ ហែម-ចៀវ បាន ទៅនៅបង្រៀនអក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់៦ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧ ដល់១៩៣២ ទើបត្រលប់មកនៅ ភ្នំពេញ វិញ រួចបានប្រឡងជាប់ ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះឯង ។

ក្រៅពីម៉ោងបង្រៀនសិស្ស លោកអាចារ្យតែងនិមន្តទៅទេសនាជាញឹកញយ ។ ទេសន៍កន្លែងណាក៏ដូចកន្លែង ណាដែរ លោកច្រើនតែយកពុទ្ធភាសិតថា «វិរិយេន ទុក្ខរច្ឆេតិ » ហើយនិង «អត្តា ហិ អត្តនោ នាថោ » មកអធិប្បាយពន្យល់ លើកឧទាហរណ៍ ដើម្បីអោយពុទ្ធបរិស័ទងាយស្តាប់បាន ។

លក្ខណខ្លះដែលគួរដឹង លោកគ្រូអាចារ្យ ហែម-ចៀវ មានសំលេងធំក្រអួន មានទឹកដមគួរអោយចង់ស្តាប់ហើយ ស្តាប់ទៀត មានវោហាក្បោះ ក្បាយរអិលទៅមុខជាដរាប ពុំមានខ្ជួនពាក្យដដែលៗ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ។ ប៉ុន្តែលោកពុំសូវពូកែខាងសរសេរ សៀវភៅទេ ព្រោះសំបូណ៌ពាក្យពេចន៍ និង រវល់បង្រៀនទេសនាពេក ។ ចំនែកដំនើរទេសនាចេញបែបដូចគ្រូរបស់លោក បេះបិត គឺសម្តេចព្រះសង្ឃរាជ ជួន-ណាត (តាមប្រសាសន៍ របស់លោក ឈឹម-ស៊ុម) ។ ត្រង់នេះបានសេចក្តីថា លោកគ្រូព្រះបាលាត់ឃោសនានាគ ហែម-ចៀវ មានលក្ខណមិនខុសពីសម្តេចព្រះសង្ឃរាជប៉ុន្មានទេ ។

ចំពោះភ្លៀវពន្លឺលោកទទួលដោយរាក់ទាក់ ឥតរើសមុខថា អ្នកមានអ្នកក្រអ្វីទេ ។ ជនណាដែលបានប្រាស្រ័យ ជាមួយលោកម្តងហើយ ជននោះរមែងចង់ប្រាស្រ័យម្តងទៀត ដើម្បីស្តាប់លោកអធិប្បាយញែកវែក អំពីទ្រឹស្តី ព្រះពុទ្ធ ដែលដឹកនាំសត្វ លោកអោយដល់ត្រើយនៃសុភមង្គល ។ រីឯការបង្រៀនសិស្សវិញ ពូកែពន្យល់ខាងចេះ ធ្វើអោយសិស្សចូលចិត្តរៀនណាស់សូម្បីតែសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ក៏មិនអាចអត់ទ្រាំសរសើរ លោកបានដែរ ។

សិស្សរបស់លោកស្រលាញ់លោកគ្រប់ៗគ្នា ព្រោះជាសាស្ត្រាចារ្យមិនប្រកាន់ធម៌អគតិ ។ បើឃើញសិស្សណា ខ្ជិលរៀនសូត្រ លោកតែងពោលចំពោះសិស្សនោះដោយសំលេងថ្នមៗ

ចូរលោកខំរៀនឡើង! កុំបន្ដែតបន្ដោយ ព្រោះយើង ជាភេទដែលអ្នកផងគេគោរពរាប់អាន គេផ្ញើទាន… ម៉ែឪយើងនៅក្រោមការត្រួតត្រារបស់បរទេស ព្រះពុទ្ធសាសនាត្រូវ ចុះអន់ថយជាលំដាប់ អក្សរសាស្ត្រ យើងស្ទើរសាបសូន្យទៅហើយគួរយើងប្រឹងប្រែងកុំខ្លាចនឿយហត់ ដើម្បីស្រោចស្រង់ មាតុភូមិអោយរួច ពីខ្ញុំកញ្ជះបារាំង កុំភ្លេចខ្លួនអោយសោះថា យើងជាអ្នកបួសរស់ដោយសារប្រជាជនចិញ្ជឹម ត្រូវតែមានចំ នេះវិជ្ជាជ្រៅជ្រះ ទើបធ្វើអោយអ្នកចិញ្ជឹមយើងមានសទ្ធាជ្រះថ្លា ។ ចុះបើយើងល្ងង់ខ្លៅ តើដឹកនាំគេម្តេច កើត ? តើនរណា គេគោរពរាប់អានយើង ?      បញ្ហានេះសូមលោកគិតពិចារណាមើលអោយមែនទែន បំនាច់យើងចោលស្រុកចោលស្រែចំ ការ ម៉ែឪបងប្អូនមករៀននៅទីនេះ… តើយើងមកដើម្បីអ្វី ?      យើង សុទ្ធតែកូនអ្នកក្រដូចគ្នាត្រូវជួយគ្នាឡើង កុំធ្វេសប្រហែ សអោយសោះ ប្រយ័ត្នគេមើលងាយណា ខ្ញុំគ្មាន អ្វីជួយលោកទេ មានតែចំនេះវិជ្ជាដ៏ស្តួចស្តើងប៉ុណ្ណោះ។ លោក! ការដែល ខ្ញុំនិយាយនេះមិនមែនជាការ ប្រៀនប្រដៅទេ គឺជាការរំលឹកគ្នាទៅវិញទៅមក ក្នុងឋានជាកូនអ្នកស្រែ និងអ្នកបួសដូចគ្នា យើងត្រូវតែ ណែនាំគ្នា ដើម្បីស្វែងរកសុភមង្គលអោយប្រទេសយើងដែលបានបាត់បង់ច្រើនឆ្នាំមកហើយ…។

ពាក្យដាស់តឿនរបស់លោកគ្រូបាលាត់ឃ្លោសនាគ ហែម-ចៀវ ធ្វើអោយសិស្សសាលាបាលីជាន់ខ្ពស់ស្រលាញ់ គ្រូ ហើ យខិតខំរៀនសូត្រឥតហ៊ានធ្វេសប្រហែសសោះឡើយ ។ មិនត្រឹមតែស្រលាញ់ ខំរៀនប៉ុណ្ណោះទេ ថែម ទាំងមាន ការឈឺចាប់នឹងពួកអនានិគមបារាំងខាំងឡើងៗ ជាលំដាប់ ធ្វើអោយមជ្ឈដ្ឋានអ្នកស្នេហាជាតិកោត សរសើរសិស្សសាលាបាលីជាន់ ខ្ពស់គ្រប់ៗគ្នា ។

ក្នុងពេលនោះហើយ ដែលធ្វើអោយកិត្តិនាមរបស់លោកគ្រូព្រះបាលាត់ហែម-ចៀវក្រអូបគ្រប់ទិសទី ។ ស្រុកណា ភូមិ ណា ខេត្តណា ក៏ចង់និមន្តលោកទៅសំដែងធម៌ ទេសនាដែរ ម៉្លោះហើយលោកមានពេលសំរាកតិចណាស់ ។

សកម្មភាពដើម្បីជាតិសាសនា

លុះចប់កិច្ចសិក្សាហើយ លោកបានទៅធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រជាតិនៅវត្តក្រាំដូង បង្រៀនព្រះសង្ឃ សំរាប់ធ្វើគ្រូ តទៅ ប្រកបទៅដោយជោគជ័យជាទីបំផុត ។ ក្រៅពីពេលបង្រៀន លោកឆ្លៀតសិក្សាខ្លួនឯងទៀត ដើម្បីឈោងចាប់យកសេចក្តីពិត មកទូន្មានខ្លួននិងសិស្សានុសិ ស្ស ព្រមជាមួយអន្លើដោយឧបាសក ឧបាសិកា ដែលត្រូវការចង់ចេះចង់ដឹង ។ នៅពេលលោកទេសនាមាត់ទទេលើកដំបូង មិនសូវមានអ្នកស្តាប់ច្រើនប៉ុន្មានទេ ព្រោះខ្មែរជាន់ដើមទំលាប់តែទេសន៍ តាមសាស្ត្រាស្លឹករឹត។ ម៉្លោះហើយចាស់ៗខ្លះប្រកាន់ថា «ធម៌សម័យថ្មី គេមិន ចេះស្តាប់ទេ» ។ ហេតុការណ៍ទា៍ងំនេះ ពុំបានធ្វើ អោយលោកគ្រូអាចារ្យ ហែម-ចៀវ ព្រួយបារម្ភលំបាក ចិត្តអ្វីទេ ដោយលោកឈ្លាសវៃក្នុងការពន្យល់ មុនដំបូងវាតែងមាន ប្រតិកម្មដូច្នេះហើយ បើយើងមិនតស៊ូទេ មុខជាមិន បានសំរេចបំនងឡើយ ។ ចាប់តាំងពីពេលនោះមក ព្រះអាចារ្យតែងធ្វើ សេចក្តីស្និទ្ធស្នាលចំពោះចាស់ៗ ណា ដែលមិនសូវចូលចិត្តស្តាប់លោកសំដែងធម៌មាត់ទទេ ជាងអ្នកផងទាំងពួង ។ មិនយូរប៉ុន៉្មានអ្នក ទាំងនោះ ក៏ស្តាប់ បាន ងាយយល់ ថែមទាំងសំលេងពិរោះផង ហើយស្រលាញ់លោកហួសនិយាយ ចង់អោយតែ លោកអាចារ្យ សំដែងធម៌ទេសនារាល់ថ្ងៃសីល និងបុណ្យទាន ។ នៅឆ្នាំនោះហើយ ដែលព្រះសង្ឃខ្មែរយើង ចាប់ប្រែ សូត្រមន្ត ពីភាសាបាលី មកជាភាសាខ្មែរ ។ កាប្រែមកអោយស្តាប់បាននេះ ធ្វើអោយអ្នកគិតមិនដល់ ជេរត្មះតិះដៀលដល់ ព្រះសង្ឃដែលខិតខំប្រែយ៉ាងសំបើម រហូតដល់មានប្តឹងផ្តល់ទៅចូលតុលាការថែមទៀត ។

ប៉ុន្តែសេចក្តីតស៊ូប្រឹងប្រែងធ្វើការ ដើម្បីអោយសាសនាបានរុងរឿងមានប្រយោជន៍ដ៍ល់មហាជន ដោយមិនតបត ទៅតាមអំពើពាលល្ងង់ខៅ កិច្ចការនោះក៏បានសំរេចជោគជ័យជាស្ថាពរ រហូតមកដល់សព្វថ្ងៃនេះ ។ មកដល់ ភ្នំពេញ លោកអាចារ្យ ហែម-ចៀវ បានទទួលថានជា «អាចារ្យសាលាបាលីជាន់ខ្ពស់» (សាស្ត្រាចារ្យ) មានកំរៃ ប្រចាំខែ ៥០រៀល ល្មមនឹងទ្រទ្រង់ជីវភាពអោយសំរេចទៅកើត ។

លោកគ្រូអាចារ្យ ហែម-ចៀវ មានសាមណសក្តិជា «ព្រះបាលាត់ឃោសនាគ» របស់សំដេចព្រះសង្ឃរាជ ជួន -ណាត កាលលោកនៅជាព្រះពុទ្ធឃោសាចារ្យ មុខងារថ្មីនេះពុំអាចទាញកំលាំងចិត្តស្នេហាជាតិរបស់លោក អោយភ្លេចបាន ឡើយ។ លោករឹងរឹតតែខំរៀន ខំអានសៀវភៅខ្មែរបរទេសដែលសំខាន់ៗ ស្តីអំពីរឿងសាសនា នយោបាយ សេដ្ឋកិច្ច អក្សរសាស្ត្រ ទស្សនវិជ្ជាគ្រប់ទិវារាត្រី ឥតបីបន្ដោយអោយពេលវេលាកន្លងផុត ដោយពុំ បានធ្វើអ្វីជាប្រយោជន៍ទេ ។ ក្រៅពីការសិក្សាបង្រៀនសិស្សទេសនា ពន្យល់ខ្មែរល្ងិតល្ងង់ ព្រះបាលាត់ឃ្លោស នាគ ហែម-ចៀវ ឆ្លៀតពេលទៅប្រា ស្រ័យទាក់ទងនឹងវរជនធំៗ ដែលស្នេហាមាតុភូមិជាច្រើនទៀត ដូចជាលោក ប៉ាច-ឈឺន, សឺង-ង៉ុកថាញ់ , ជុំ-មួង, នួន-ដួង និង ស៊ឹម-វ៉ា ៘ ដើម្បីរិះរកមធ្យោបាយរំដោះជាតិអោយរួចពីខ្ញុំ បារាំង ។

វេលាថ្ងៃមួយ លោក សឺង-ង៉ុកថាញ់ បានទៅជួបព្រះបាលាត់ ហែម-ចៀវ ហើយប្រគេនដំនឹងថា ៖

លោកគ្រូព្រះបាលាត់ បំនងយើងជិតបានសំរេចហើយ!

ពរ! ជិតបានសំរេចអីលោក ? ព្រះបាលាត់ ហែម-ចៀវ ចោទសំនួរដោយងឿងឆ្ងល់ ។

លោកសឺង-ង៉ុកថាញ់ ញញឹមបន្ដិច រួចបន្លឺវាចា

ករុណាម្ជាស់ សព្វថ្ងៃនេះ ដូចជាលោកគ្រូអាចារ្យដឹងស្រាប់ហើយ ទាហានជើងក្រហម និង ជើងខ្មៅមិន ត្រូវគ្នាទេ ដោយសារបារាំងចេះតែចាក់រុកអោយបែកសាមគ្គី ។ ឥលូវនេះបារាំងបានចាត់អោយខ្ញុំ ករុណា និមន្ត ព្រះសង្ឃទេ សនាពន្យល់ពួកទាហានទាំងនុ៎ះ ដើម្បីកុំអោយទាស់គ្នាទៀត ។ ក្នុងពេលនេះ ខ្ញុំករុណាសូមនិមន្តលោកអាចារ្យហើយ។

យឺ! ម៉េចក៏លោកមិននិមន្តលោកអាចារ្យ ប៉ាង-ខាត់, សូ-ហាយ ផង ?

ករុណា ខ្ញុំនិមន្តតែទាំងអស់អង្គហ្នឹង មិនអោយសល់ទេ តែធ្វើយ៉ាងណាកុំអោយពួកវាដឹង រឺ សង្ស័យ ក្រែងទៅទេសនា រឺ ពន្យល់ទៀតមិនកើត ។

ពរ ការនេះមិនថ្វីទេ ចំពោះរូបអាត្មាភាព តែអាត្មាព្រួយក្រែងខ្មែរយើងខ្លះចង់បានបុណ្យសក្តិពីបារាំង ហើយ យកការណ៍ទៅអោយបារាំងវិញ!

ករុណាវាពិតហើយ តែយើងមិនត្រូវខ្លាចទេ ។ យើងត្រូវខំពុះពារគ្រប់ឧបសគ្គ ទើបបំនងរបស់យើងបាន សំរេច។

ពរ! ត្រូវហើយលោក! អាត្មាមិនដែលនឹកខ្លាចដល់គ្រោះថ្នាក់អ្វីផ្ទាល់ខ្លួនទេ គឺខ្លាចបែកការសំងាត់របស់ ក្រុម បដិវត្តន៍យើង! អាត្មាមិនមែនជាអ្នកនយោបាយដូចលោកទេ គឺជាអ្នកបួស គ្រាន់តែទេសនាពន្យល់ ពុទ្ធបរិស័ទអោយ ស្គាល់អោយដឹង អោយយល់អោយអនុវត្តតាមព្រះសម្ពុទ្ធទេតើ! បើស្លាប់ ដើម្បីជាតិ សាសនា អាត្មាក៏មិនតូចចិ ត្តដែរធ្វើម៉េចវាសនាមនុស្សវាត្រូវទទួលដូច្នេះ!

ត្រូវហើយលោកគ្រូម្ជាស់ ការពិតដែលយើងត្រូវនិយាយនោះ យើងត្រូវតែនិយាយអោយប្រជារាស្ត្រដឹង ។ លេង ធម៌និយមឯបអប មុខជារាស្ត្រលិចលង់ដដែល។ ខ្ញុំករុណាសុខចិត្តបូជាជីវិតជូនជាតិ សាសនា អស់ហើយ ពុំមានខ្លាចស្លាប់ទេ! ព្រោះយើងកើតមករមែងស្លាប់ទៅវិញជាធម្មតា ។ ខ្ញុំករុណាគិតសុំថ្វាយ បង្គំលាសិនហើយ!

កុំប្រញាប់អញ្ជើញពេកលោក!

ខ្ញុំករុណាមានការច្រើនទៀតដែលត្រូវធ្វើ! ចាំថ្ងៃក្រោយ ចាំជជែកអោយយូរបន្តិច ។

ពរ អញ្ជើញចុះលោក សូមអោយបានសុខ! លោកសឺងង៉ុកថាញ់ក៏ក្រាបបងំ្គលាព្រះអាចារ្យ វិលទៅលំនៅ វិញ ប្រកបដោយទឹកចិត្តរីករាយជាអនេក ។

ក្រុមខ្មែរអ្នកភ្ញាក់រលឹក ចេះតែដើរឃោសនាបញ្ចុះបញ្ចូលរាស្ត្រ ព្រះសង្ឃ គ្រប់និគមជនបទអោយមានការឈឺចាប់ ឡើង ។ លោក ប៉ាច-ឈឺន មាននាមល្បីខ័្ទរខ្ទារដោយធ្វើជាចាងហ្វាងសារពត៌មាន «នគរវត្ត » មានអ្នកអានសុទ្ធជា អ្នកស្រលាញ់ជាតិពិតប្រាកដ ។ ប្រជារាស្ត្រ និងព្រះសង្ឃ បានគាំទ្រសារពត៌មាននេះយ៉ាងពេញទំហឹង ។ ចំនែក ខាងព្រះសង្ឃ ដែលខំតស៊ូយ៉ាងស្វិតស្វាញមិនខ្លាចស្លាប់ ដើម្បីមាតុភូមិរស់នោះគឺ លោកអាចារ្យ ប៉ាង-ខាត់ សាស្ត្រាចារ្យ ភាសាសំស្ក្រឹត លោកគ្រូអាចារ្យ សូរ-ហាយ ក្រុមជំនុំព្រះត្រៃបិដក លោកគ្រូអាចារ្យ ខៀវ-ជុំ គង់នៅ វត្តលង្កា ព្រះអាចារ្យ ហែម-ចៀវ សាស្ត្រាចារ្យភាសា បាលី និងសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ជាច្រើន អង្គទៀតជួយផង ។ ព្រះសង្ឃទាំងអស់អង្គនេះហើយ ដែលធ្វើ អោយទាហានខ្មែរភ្ញាក់រលឹក លែងឈ្លោះ ទាស់ទែងគ្នាដោយខុសបទ ។ ក្រុមទាហានបារាំងកាចសាហាវណាស់ មិនស្គាល់ ច្បាប់ទំលាប់អ្វីសោះ ។ បងប្អូន ខ្មែរយើង ស្អប់ខ្ពើមមិនអោយកូនទេ ។ ដូច្នេះហើយ បានជាអ្នកស្រុកស្រែចំការហាមមិនអោយកូនធ្វើទាហានទេ ព្រោះខ្លាច គេស្អប់ រហូតដល់សព្វថ្ងៃ ។ ក្រុមទាហានទាំងនោះ ចូលទៅដល់ភូមិណា ភូមិនោះមុខជាហិនហោច ទ្រព្យសម្បត្តិ មិនខាន ។ នេះជានយោបាយបំបែកបំបាក់ដើម្បីត្រួតត្រារបស់ចោរព្រៃបារាំង ។

គស ១៩៤០ ។ កងទ័ពជប៉ុនក៏ចូលមកដល់ (សូមមើលគុកនយោបាយរបស់លោក ប៊ុណ្ណ-ចន្ទម៉ុល បើចង់ជ្រាប ច្បាស់) ដើម្បីវាយកំចាត់ សត្រូវរបស់ខ្លួន គឺបារាំង អាមេរិកាំង អង់គ្លេស នៅក្នុងឥណ្ឌូចិនទាំងមូល ។ ពេលនោះ កងទ័ពបារាំង មានកំលាំងខ្សោយណាស់ទៅហើយ ។ ខ្មែរយើងឃើញដូច្នេះ ក៏ចូលទៅទាក់ទងនឹងជប៉ុន ដើម្បី អោយគេជួយ ពួកជប៉ុនក៏យល់ព្រមតាម សេចក្តីស្នើរបស់លោកសឹង-ង៉ុកថាញ់ ដែលជាអ្នកតំនាងក្រុមបដិវត្តន៍ ។

នៅពេលទេសនាម្តងៗ ព្រះអាចារ្យ ហែម-ចៀវ បានលើកយកពុទ្ធភាសិតសំខាន់ៗ ដែលទាក់ទងនឹងជីវភាព ប្រជារាស្ត្រដើម្បីអោយជ្រាបច្បាស់បានដឹងច្បាស់នូវគោលបំនងនៃព្រះបរមគ្រូរបស់យើង ។ ពុទ្ធភាសិតទាំងនោះ គឺ៖

កុំធ្វើមនុស្សអោយចង្អៀតលោក ។

ត្រូវគិតសុខបច្ចុប្បន្នជាមុន ព្រោះថាបើបានសុខក្នុងបច្ចុប្បន្នហើយ អនាគតមុខជាបានសុខទៀត ។

ត្រូវខំធ្វើការ កុំដេកផ្សងសំនាង ។

កន្លងសេចក្តីទុក្ខបាន ព្រោះព្យាយាមខ្ជាប់ខ្ជួន ។

មានតែខ្លួនយើងទេ ដែលជាទីពំនឹងបាន ។

បុគ្គលមិនគប្បីសេពគប់នូវមិត្តដ៏លាមកទាំងឡាយឡើយ មិនគប្បីសេពគប់នូវបុរសដ៏ទាបថោក ទាំងឡាយឡើយ គប្បីសេពគប់តែនឹងកល្យាមិត្តទាំងឡាយ គប្បីសេពគប់នូវបុរសដ៏ឧត្តមទាំងឡាយ (១០០គាថា) ។

មនុស្សឥតប្រាជ្ញា រមែងណែនាំនូវចំនែកដែលមិនគួរណែនាំ រមែងដឹកនាំអោយប្រកបក្នុងចំនែក ដែល មិនជាធុរជាមនុស្សគឺគេណែនាំ រឺ ប្រដៅអោយបានល្អដោយលំបាក កាលបើគេនិយាយល្អៗ ក៏ស្រាប់តែ ច្រលោតខឹង មនុស្សនោះមិនចេះដឹងវិន័យច្បាប់អ្វីឡើយ កិរិយាមិនជួបប្រទះ រឺ មិនឃើញនូវ មនុស្ស ដូចនោះជាការល្អ (១០០គាថា) ។

បុគ្គល មិនគួរអាស្រ័យអ្នកដទៃចិញ្ចឹមជីវិតឡើយ ។

ពុទ្ធភាសិតទាំងអស់នេះ លោកចង់អោយប្រជារាស្ត្រមានសេរីភាព ដោយពឹងផ្អែកលើខ្នងឯងជាមូលដ្ឋាន កុំផ្ញើ វាសនាទៅលើស្តេច ដែលជាមនុស្សឃោរឃៅសប្បាយភ្លេចជាតិនោះមិនល្អទេ ។ ក្រៅពីលើកយកពុទ្ធភាសិត លោកអាចារ្យ បានទាញឧទាហរណ៍ល្អៗពីប្រទេសនានា ដែលគេចេះកសាងជាតិអោយបានរុងរឿងគ្រប់វិស័យ ។ មិនត្រឹមតែ បន្ដុះស្មារតីអោយខ្មែរក្រោកឈរប្រយុទ្ធយកឯករាជ្យពីបារាំងនោះទេ លោកបានបន្ដុះស្មារតី កូនខ្មែរ អោយស្រលាញ់ ការសិក្សា អោយយ ល់តំលៃនៃវិជ្ជាថែមទៀតផង ។ មហាវិស្សមកាលក៏ចូលមកដល់… ព្រះគ្រូ អាចារ្យ ហែម-ចៀវ បាននិមន្តទៅវត្តកំនើត ដើម្បី សួរសុខទុកញោមញាតិ និងភិក្ខុសាមណេរឯទៀត ដែល រាប់អានគ្នា ។ នៅពេលយប់ ឡើង មានចាស់ៗស្រីប្រុស និងភិក្ខុ សាមណេរបានមកចោមរោម ដើម្បីអោយលោក អធិប្បាយធម៌ រឺរឿងរ៉ាវផ្សេងៗអោយស្តាប់ ។ មុនដំបូងលោកលើករឿងអ្វីផ្សេងៗ ដែលមានប្រយោជន៍ ទើបលោក មានថេរដីកាមួយៗ «ប្រទេស យើងមិនដឹងពេលណារួចពីខ្ញុំបារាំងទេ ។ បារាំង មកត្រួតត្រាស្រុកយើងហិនហោច ទ្រព្យសម្បត្តិអស់ គ្មានអ្វីចំរើន រុងរឿងសោះ ដូចយើងរាល់គ្នាឃើញស្រាប់ ហើយ អាត្មា ធ្វើបុណ្យរាល់ថ្ងៃបួងសួង សុំអោយខ្មែរបានឯករាជ្យមកវិញ ដើម្បីកុំអោយបរទេសជិះជាន់យើងតទៅទៀត »។

ខណនោះលោកតាម្នាក់ពោលឡើង

ករុណាម្ចាស់ ក៏គិតដូចលោកគ្រូអាចារ្យដែរ តែមិនដឹងធ្វើម៉េចបានឈ្នះពួកបារាំងទេ ។ ចំនុចនេះបានធ្វើ អោយទឹកព្រះទ័យព្រះអាចារ្យរីករាយពេកក្រៃ ។

លោកក៏តបដោយសំលេងក្រអួន ព្រមទាំងញញឹមផង

ពរៗ! ជាការងាយទេលោកតា បើយើងចង់បានឯករាជ្យ ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បង្ហាញផ្លូវអោយ យើងដើរ ហើយថា «សេចក្តីសាមគ្គីនាំមកនូវសេចក្តីសុខគ្រប់យ៉ាង» ។ តែកាលណាយើងស្រុះស្រួលគ្នា យើង នឹងអាចធ្វើ អ្វីៗកើតមិនខាន ។ អាត្មាសង្ឃឹមថា បើប្រជារាស្ត្រយើងស្រុះស្រួលគ្នា មុខជឈ្នះ បារាំង ពេលឆាប់ៗនេះមិនខា ន ។ តែបើខ្មែរយើងមិនស្របគ្នាទេ យើងពុំអាចដន្ដើមយកសេរីភាពនោះ មកវិញបានឡើយ ។ អាត្មាមិនពេញចិត្តនឹងអ្នកខ្លះ ដែលគេយកព្រះពុទ្ធសាសនា ដើម្បីបំភ័ន្តមតិប្រជា​រាស្ត្រ ហើយបោកប្រជារាស្ត្រជាដាច់ខាត ។ លោកតា! លោកទាំងអស់ឃើញស្រាប់ហើយ ប្រទេស យើងមានអ្នកបន្លំខ្លួនកេងយកកំរៃពីសាសនាសំបើមណាស់។

ករុណាម្ចាស់ ពិតហើយការនេះ! ការសន្ទនាអំពីរឿងសាសនា នយោបាយ និងអំពីការណែនាំអោយ ប្រជាជនចេះប្រកបការងារចិញ្ចឹមជីវិត ស្របតាមគន្លងព្រះសម្ពុទ្ធ បានប្រព្រឹត្តទៅរហូតពាក់កន្ដាល​អាធ្រាត្រទើបឈប់      ។ ពេលនិមន្តទៅស្រុកម្តងៗ ព្រះអាចារ្យតែងនិមន្តគ្រប់ផ្ទះបងប្អូនណា      ដែល​ក្រីក្រ​ជាងគេ ។ លោកពេញចិត្តប្រាស្រ័យជាមួយជនជំពូកនោះ ក៏ដូចជាលោកពេញចិត្តនឹងភូមិកំនើត រឺ ព្រះសម្ពុទ្ធដែរ ។

ព្រះបាលាត់ ហែម-ចៀវ ត្រូវបារាំងចាប់ផ្សឹក

ព្រះអាទិត្យជិតអស្តង្គតរលត់រស្មីទៅហើយ… សំលេងរៃយំគ្រលួច ពីលើចុងគគីរមកប៉ះត្រចៀកបុរីជន អោយ​ស្រងេះស្រងោចខ្លោចផ្សា ស្ទើរទប់ជលនេត្រពុំបាន។ ឆ្នាំ១៩៤២ ជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់ អ្នកស្នេហា​ជាតិ មាតុភូមិអស់ជាច្រើន ។ ព្រឹត្តិការណ៍ស៍កលលោក បានតឹងតែងជាលំដាប់ ។ សង្គ្រាមលោកលើកទី២ក៏ផ្ទុះ​ឡើង ។ ស្ថានការណ៍ក្នុងប្រទេសខ្មែរ មានសភាពតឹងតែងស្ទើរកែលែងរួច ព្រោះប្រជាជនខ្មែរយើងហាក់ដូចជា​លង់លក់ ដោយមិនដឹងថា ប្រទេសអញនៅក្រោមអំនាចរបស់បារាំងទេ ។ តែបើដឹងវិញ ក៏គ្រាន់តែត្រឹមដឹងស្ទើរ មិនហ៊ានធ្វើ សកម្មភាពអ្វីឡើយ ។ តើដោយសារអ្វី ? ជនជាតិខ្មែរដែលបារាំងចាប់ខ្លួន គ្មានវរជន រឺ ស្តេចណាទៅ​សុំតវ៉ាអោយរួចខ្លួនមកវិញទេ។ គេបែរជាជំរុញអោយបរទេសសំលាប់ចោលទៅវិញ ។ ម៉្លោះហើយ អ្នកមានចំនេះ​តិចរមែងខ្លាចស្លាប់ជាធម្មតា ការភ័យខ្លាចក៏កើតមានឡើង ។

តែខ្មែរឈាម អង្គរវត្ត ធ្លាប់ធ្វើជាមហាអំនាចមួយនឹងគេដែរ ក៏ក្រោកឈរទាញដៃបងប្អូនឈាមខ្លួនអោយតស៊ូ​ប្រយុទ្ធឡើង ។ ក្រុមបដិវត្តន៍បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ដើម្បីអោយទាន់ស្ថានការណ៍ សកលលោក ដែលកំពុងច្បាំងគ្នា ។ ពេលនោះព្រះគ្រូអាចារ្យ ហែម-ចៀវ តែងនិមន្តទៅអប់រំខ្មែរស្រុកស្រែចំការ ជាញឹកញយដើម្បីសុំការឧបត្ថម្ភពីប្រជារាស្ត្រ គ្រប់មធ្យោបាយ និង គ្រប់សំភារ ។ ចំនែកប្រជារាស្ត្រ និងព្រះសង្ឃ បានគាំទ្រក្រុមបដិវត្តន៍ ទាំងផ្លូវចិត្តផ្លូវកាយឥតសង្ស័យឡើយ ។ ផែនការសំងាត់របស់ខ្មែរបដិវត្តន៍ បានដឹងដល់​ក្រសួងស៊ើបអង្កេតនៃពួកបរទេស។ ការនេះ ដឹងដោយសារទាហានខ្មែរ យើងដែលនៅស្រលាញ់បារាំង ហើយ​យកការណ៍ទៅអោយ បារាំងដើម្បីខ្លួនបានបុណ្យស័កិ្ត ។ តាម «សៀវភៅគុកនយោបាយរបស់លោក ប៊ុណ្ណ-ចន្ទម៉ុល» ដែលជាសមាជិកម្នាក់ដ៏សំខាន់នៃក្រុមបដិវត្តន៍ បានសរសេរយ៉ាងច្បាស់លាស់ថា ដោយពួកទាហាន​ខ្មែរ ដែលបានមកទាក់ទង ជាមួយលោកគ្រូអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង នោះ មានទាហានខ្លះ ដែល​ស្រលាញ់បារាំងដុះស្លែ ក្នុងខួរ ដុះមិនជ្រះនោះ វានាំរឿងសំលាប់នេះទៅប្រាប់បារាំងថា លោកអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង ជាមេដឹកនាំ ពួកទាហានខ្មែរអោយបះបោរប្រឆាំងនឹងបារាំង។ ទាហានខ្មែរចំនួន១៥ នាក់ ត្រូវ​ចាប់ស្ងាត់ៗ ដើម្បីកុំអោយបែកការណ៍ ។

នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់តែឃើញចាងហ្វាងគិញបារាំងម្នាក់ និងលេខាធិការខ្មែរពីរនាក់ទៀត មានកាន់​សំនុំលិខិតមួយដុំផង បានទៅជួបលោក អ៊ឹង-អ៊ី នាយករដ្ឋមន្ត្រី ព្រមទាំងលោក ទា-សាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ធម្មការ និង មន្ត្រីឯទៀត ។ គ្រានោះ លោក ទា-សាន បានបញ្ជាលោក ជុំ-មួង (កាលណោះធ្វើជាលេខាធិការ​ក្រោមបង្គាប់លោក)អោយទៅនិមន្តលោកគ្រូអាចារ្យ ហែម-ចៀវ មក។ លោក ជុំ-មួង នឹកប្រហែលជាមានការធំ​ហើយ ក្នុងរឿងសំងាត់ជាមួយគ្នា តែចាប់លោកគ្រូអាចារ្យ ហែម-ចៀវ ទៅនឹងរាលដាលដល់អាត្មាអញមិនខាន ប៉ុន្តែពុំទាន់ ដឹងច្បាស់ជារឿងអ្វីដែរ ? ដោយពុំហ៊ានសួរគេ ។

លោក ជុំ-មួង ក៏ទៅវត្តឧណ្ណាលោម និមន្តលោកគ្រូ ហែម-ចៀវ លោកក៏បាននិមន្តជាមួយគ្នាជាបន្ទាន់ ។ តាមផ្លូវ លោក ក៏បានសួរលោក ជុំ-មួង ពីដំនើរដែលលោករដ្ឋមន្ត្រីអោយមកនិមន្តនេះ ។ លោក ជុំ-មួង ក៏ទូលលោកតាម ដំនើរ ដែលបាន ឃើញ តែពុំដឹងជារឿងអ្វី ។ លោកមានថេរដីកាថា បើវាសួរពីរឿងយើង យើងឆ្លើយប្រកែកថា តែពុំបានដឹងទៅ! រួចលោក មានថេរដីកាតមកទៀតថា លោកសឺង-ង៉ុកថាញ់ បានផ្តាំថា បើបារាំងវាដឹងរឿង ត្រូវ អោយប្រញាប់រត់ចូលទៅឯមន្ទីរកងអាវុធហត្ថជប៉ុន ជាប្រញាប់ទើបរួចខ្លួន! យោបល់ទាំងពីរនាក់យល់ថា ច្បាស់ ជាបារាំងវាដឹងរឿងសំងាត់ហើយ ប៉ុន្តែពុំបានគិតដល់រឿងអ្វីទេ នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិន តែប៉ុណ្ណោះទេយ៉ាងមើល ? លុះលោកគ្រូអាចារ្យ ហែម-ចៀវ ទៅដល់ ស្រាប់តែលោក ទា-សាន ប្រើអោយបំរើ ទៅទិញខោ១ អាវ១ មកហើយ បង្ខំលោកគ្រូអាចារ្យ ហែម-ចៀវ អោយផ្លាស់ស្បង់ចីពរពីខ្លួន ហើយស្លៀកពាក់ខោ​អាវ ភ្លាមរួចបារាំងវានាំទៅតាមរថយន្តវាបាត់ទៅតែម្តង។ រកតែរត់ទៅប្រាប់អ្នកណាក៏មិនទាន់ ។ គិតទៅពួកគេ ចាប់លោកផ្សឹកទាំងឥតជំនុំសោះ ។ មានចាស់ៗខ្លះបាននិយាយថា អាចារ្យ ហែម-ចៀវ ដែលត្រូវបារាំងចាប់នេះ មកពីស្តេច សីហនុ ខ្សឹបអោយបារាំងចាប់ទើបបានជាពួកវាដឹង ។ សីហនុ ខ្លាចក្រុមបដិវត្តន៍រំលាយរាជបលង្គ​ចោលទើបធ្វើដូច្នេះ ។

លោក ជុំ-មួង កាន់តែភ័យខ្លាំងថា អញច្បាស់ជាបារាំងវាចាប់ខ្លួនទៀតជាពុំខាន។ លុះដល់ពេលចេញពីធ្វើការ ក៏ទៅ ជំរាបលោក សឺង-ង៉ុកថាញ់ តាមដំនើរ ។ លោកក៏ប្រាប់ថា អោយប្រយ័ត្នខ្លួនអោយមែនទែន បារាំងប្រាកដ​ជាចាប់យើងហើយ ។ រឿងចាប់លោកគ្រូអាចារ្យ ហែម-ចៀវ ក៏ផ្អើលឆោឡោឡើង ក្នុងបន្តាពួកលោកសង្ឃ ជានិស្សិត នៃសាលាបាលីជាន់ខ្ពស់ និងវត្តនានា ក្នុងក្រុងភ្នំពេញ ដែលច្រើនតែជាមិត្តភ័ក្តិ និង ជាសិស្សរបស់ លោក ។

ក្នុងពេលជាមួយគ្នានោះ លោក នួន-ឌួង ក៏ត្រូវគិញបារាំងទៅចាប់ឯផ្ទះដែរ ។ នៅពេលដែលបារាំងចាប់ផ្សឹក លោក គ្រូអាចារ្យ ហែម-ចៀវ មានការឈឺចាប់ឥតឧបមា ធ្វើអោយទឹកនេត្រាលោកហូរដោយមិនដឹងខ្លួន ។ លោក​នឹកតូចចិត្ត នឹងខ្មែរគ្នាឯង ដែលធ្វើធំហើយ មិនជួយឈឺឆ្អាលការពារកិត្តិយសព្រះសង្ឃ បែរជាបន្ដោយអោយ​ជនបរទេសញាំញីតាមអំពើចិត្តរបស់គេ ។ លោកគ្មាននឹកខ្លាចថាបារាំងធ្វើទារុណកម្មអ្វីទេ តែលោកនឹកស្តាយ​គំរោងការណ៍ ដែលនឹងជិតបានសំរេចផល ផ្តល់ទៅអោយប្រជារាស្ត្រខ្មែរ ដែលរស់ក្នុងអន្លង់ទុក្ខ ក្រោមក្រញាំ​បិសាចបារាំង និងស្តេចយង់ឃ្នងជាច្រើនឆ្នាំមកហើយ ។

នៅក្នុងទីឃុំឃាំង លោកអាចារ្យ ហែម-ចៀវ អង្គុយសំលឹងតាមរន្ធតូចមួយ មើលទៅមេឃា ដែលមានដុំពពក​រសាត់គ្រឿនៗ ប្រៀបដូចជាដុំទុក្ខផុសចេញពីក្រអៅបេះដូង នៃប្រជាជនរួមជាតិ ។ ព្រះអាចារ្យពោលតែម្នាក់ឯង ទាំងទឹក ភ្នែកសស្រាក់៖

អោ! ប្រទេសអញអើយ! តើកាលណាទៅ នឹងបានឯករាជ្យ សម្បូសប្បាយដូចសម័យមហានគរវិញ! បើមន្ត្រី ធំៗសុទ្ធសឹងលក់ក្បាលយ៉ាងដាច់ថ្លៃអោយបារាំងទៅហើយ…។ – តើថ្ងៃណា ទើបខ្មែរយើងក្រោក​ពីដេក ? ទើបខ្មែរស្គាល់ខ្លួនឯងជាមនុស្សដូចសាសន៍ដ៍ទៃ!

អោ! ប្រិយមិត្ត! ដែលរួមថ្លើមស៊ូប្តូរជីវិតឥតស្តាយស្រនោះ ដើម្បីស៊ូគ្រលាស់ខ្លួន អោយរួចពីនឹមអនានិគម​បារាំងសែស! មិត្តមិនដឹងជាព្រួយយ៉ាងណាទេ! ព្រោះខ្លាចបែកការណ៍ (ផែនការសំងាត់) របស់យើង! មិត្តអើយ! ទោះបីអាចោរអបលក្សណ៍ទា៍ងំនោះ យកអាវុធមកពុះទ្រូងរូងយកថ្លើមខ្ញុំក៏ដោយ ខ្ញុំមិនឆ្លើយ​ប្រាប់នូវការណ៍ ពិត ទាំងនោះឡើយ! ខ្ញុំមិនសុខចិត្តអោយប្រទេសខ្ញុំស្លាប់ជាដាច់ខាត ហើយខ្ញុំមិន​សុខចិត្តរស់ ដោយឃើញប្រទេសក្លាយជាខ្ញុំកញ្ជោះគេដែរ ។

អោ! មិត្តរួមសាសនា! ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវិញ្ញាណក្ខន្ធនៃវីរបុរស ខ្មែរ ដែល​មានលោកក្រលាហោមគង់ជាដើម ជួយគាំពារអោយការតស៊ូ របស់យើងបានសំរេចជោគជ័យ កុំបី ខាន ដើម្បីអោយកូនចៅរបស់យើង ស្គាល់នូវសិទ្ធិ សេរីភាព យុត្តិធម៌ សុភមង្គល ដូចអារ្យប្រទេសនានា…។

ទំនួញដ៏សោកសៅនេះ បានហើរចូលទៅក្នុងបេះដូងខ្មែរអ្នកស្នេហាជាតិ អោយរឹងរឹតតែក្លាហានឡើង ជាទ្វេភាគ ។ សេចក្តីទុក្ខលំបាករបស់លោក ដែលបារាំងបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដើម្បីសួរចំលើយនោះ មានវិសាល​ភាពមិនអាចពណ៌នាបានឡើយ ។

រីឯលោក នួន-ឌួង ធ្វើការនៅក្រុមជំនុំប្រែព្រះត្រៃបិដក ក៏ត្រូវទទួលអំពើយង់ឃ្នង ដូចព្រះអាចារ្យ ហែម-ចៀវដែរ តែ វីរបុរសទាំងពីររូបនេះ បានរក្សាទុកកិត្ដិយសខ្មែរយើងរហូតមកដល់សព្វថ្ងៃ ។

មហាបាតុកម្មថ្ងៃ ២០ កក្កដា ១៩៤២

ដំនឹងបារាំងចាប់ផ្សឹកលោកគ្រូអាចារ្យ ហែម-ចៀវ បានធ្វើអោយសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ រំជើបរំជួលយ៉ាងខាំង ហើយផ្សាយទៅគ្រប់វត្តអារាម និងខេត្តក្រៅដើម្បីរួមប្រជុំគ្នា ធ្វើបាតុកម្មតវ៉ាអោយបារាំង ដោះលែងលោកគ្រូអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង ពីទីឃុំឃាំងមកវិញ ។ មហាបាតុកម្មនេះបំរុងធ្វើនៅ​ថ្ងៃទី ១៨ កក្កដា តែត្រូវអាក់ខានទៅវិញ ដោយនៅវត្តលង្កា ជាប់រវល់ធ្វើបុណ្យចំរើនព្រះជន្មវស្សាព្រះធម្មលិខិត ល្វី-ឯម ជាចាងហ្វាង សាលាបាលីជាន់ខ្ពស់ ក្នុងអោកាសដែលលោកឡើងសមណស័ក្តិ ទីជាព្រះធម្មលិខិត ។ ពិធីបុណ្យនេះបានបង្ហើយ នៅថ្ងៃទី១៩ កក្កដា ។ ពេលនោះ លោក សឺង-ង៉ុកថាញ់ បានភៀសខ្លួនទៅពួននៅឯ​ការិយាល័យកងអាវុធហត្ថជប៉ុន ដើម្បីគេចខ្លួនអោយផុតពីកន្ដាប់ដៃបារាំងសែស ក្នុងគោលបំនងដឹកនាំ​ក្រុម​បដិវត្តន៍ក្នុងការរំដោះជាតិអោយបាន សំរេច ។ ការទាក់ទងរវាងលោក សឺង ង៉ុកថាញ់ និង មេដឹកនាំខាងបាតុកម្ម​បានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានលោក ប៊ុណ្ណ-ចន្ទម៉ុល ជាអ្នកនាំពាក្យទៅជំរាបលោក ប៉ាច-ឈឺន ដែលជា​បុរសម្នាក់មានចិត្តរឹងដូចថ្ម ។ រាត្រីថ្ងៃទី ១៩កក្កដា មេដឹកនាំពួកបាតុករបានរៀបចំក្បួនដោយក្រុមៗ តាមកម្មវិធី​របស់ខ្លួនជាស្រេច ។

ថ្ងៃទី២០ កក្កដា ក៏ចូលមកដល់…

ប្រជារាស្ត្រនិងព្រះសង្ឃខ្មែរ នៅទីក្រុងភ្នំពេញ ដៃកាន់ដងបដា ដើរសំដៅទៅវិមានទេសាភិបាលបារាំង នៅខាង​លិច វត្តភ្នំ (ទីស្តីការរដ្ឋមន្ត្រីក្រសួងផែនការសព្វថ្ងៃ) ប្រកបដោយទឹកមុខអង់អាចក្លាហាន និង ខឹងផង ។ នៅខាង​លើផ្ទាំងបដានោះ មានចារិកពាក្យសោកថា « យើងខ្ញុំសូមអោយដោះលែងលោកគ្រូអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង មកវិញ » ។

ពួកបាតុករ បានទៅដល់ការិយាល័យទេសាភិបាលបារាំងយ៉ាងកុះករ ដោយចំរុះដោយពណ៌លឿងផង ធ្វើអោយ ទិដ្ឋភាពនេះគួរគយគន់ឥតគណនា ។ នៅមុខពួកបាតុកររាប់ម៉ឺននាក់ គេក្រលេកឃើញលោក ប៉ាច-ឈឺន ឈរ​យ៉ាងសង្ហា គ្មានព្រឺរោមខ្លាចពួកបារាំងយង់ឃ្នងធ្វើបាបអ្វីឡើយ ។ មុនដំបូងលោកប៉ាច ឈឺនបានរ៉ាយរ៉ាប់ប្រាប់​បារាំងពីហេតុការណ៍ផ្សេងៗ និងសុំជួបទេសាភិបាលបារាំង តែបារាំងអោយចូលពីរបីនាក់ប៉ុណ្ណោះ ។ ក្រុមបាតុករ​មិនព្រម ព្រោះខ្លាចពួកវាចាប់ទៀត ។ ពេលនោះដោយមនុស្សច្រាលចុះច្រាលឡើង ធ្វើអោយលោកប៉ាច-ឈឺន ជ្រុលខ្លួនចូលក្នុងរបងការិយាល័យរបស់បរទេស ហើយបារាំងក៏បិទទ្វាររួចវានាំមេបាតុករតាមផ្លូវក្រោយបាត់ទៅ ។ ឃើញបារាំងចាប់លោក ប៉ាច-ឈឺន ដូច្នេះ ក្រុមបាតុករទ្រាំមិនបាន ក៏បះគិលវាយគិញបារាំង យួនបែកក្បាល​ហូរឈាម ឡើង ។ ព្រះសង្ឃដេញចាក់បារាំងនឹងដងឆ័ត្រ ព្រោះតែខឹងគេធ្វើបាបសាស្ត្រាចារ្យរបស់ខ្លួន ។ ចំនែកគ្រហស្ថ ប្រើដុំថ្ម ដំបង និងកូនតឹងជាអាវុធដែរ ។

ការបះបោរវាយដូច្នេះ ធ្វើអោយខូចគំរោងការអស់រលីង ដែលលោក សឺង-ង៉ុកថាញ់ បានទាក់ទងអោយជប៉ុន ជួយធ្វើ អន្តរាគមន៍ បើប្រសិនណាទេសាភិបាលបារាំងមិនដោះលែងវីរជនទាំងពីរទេ (សូមអានគុកនយោបាយ​របស់លោក ប៉ុណ្ណ-ចន្ទម៉ុល) ពេលកំពុងវាយប្រលូកគ្នានោះ ពួកបារាំងបានថតរូបបាតុករ ដើម្បីស្រួលដើរចាប់ ។ ព្រះភិក្ខុ ប៉ាង-ខាត់ និងព្រះអាចារ្យ អ៊ុក-ជា លោកប៉ុណ្ណ-ចន្ទម៉ុល លោកជុំ-មួង ភិក្ខុធម្មបាល ខៀវ-ជុំ ៘ បានរត់គេចខ្លួនយ៉ាង រហ័ស ។ ជនណាយឺតដំនើរក៏ ត្រូវពួកបារាំងចាប់ដាក់គុកអស់ ។

ព្រះតេជព្រះគុណ ប៉ាង-ខាត់ គេចខ្លួនរួច ហើយបែរជានិមន្តទៅអោយបារាំងចាប់ដោយចិត្តក្លាហានជាទីបំផុត ។ លោក ប៉ុណ្ណ-ចន្ទម៉ុល ក៏ត្រូវបារាំងចាប់ដែរ ។ រីឯព្រះអាចារ្យ អ៊ុក-ជា និងភិក្ខុធម្មបាល ខៀវ-ជុំ បាននិមន្តភៀស​ខ្លួនទៅកាន់ប្រទេសសៀមទាំងទឹកភ្នែក ។ (ព្រះអាចារ្យ អ៊ុក-ជា គង់នៅស្រុកសៀមរហូតមកដល់សព្វថ្ងៃ) ។

ចំនែកលោក ជុំ-មួង ក៏បានគេចខ្លួនទៅបាត់ដំបងដែរ ។ ខ្មែរអ្នកស្នេហាជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែល​ចាប់បានគេដាក់ក្នុងទីឃុំឃាំង រួចបញ្ជូនទៅគុកធំភ្នំពេញទុកកាត់ទោស ។

ចំនែកស្តេច សីហនុ គ្មានគិតបញ្ហាប្រទេសជាតិទេ គឺគិតតែសប្បាយ នឹងស្រីញី រាំរែក ពេញចន្ទឆាយា ពុំជួយ ឈឺឆ្អាល ពួកបាតុករសោះ បែរជាចូលដៃនឹងបារាំង ជេរព្រះសង្ឃថា « អាត្រងោលបួសបំផ្លាញបាយ » ទៅវិញ ហើយថែមទាំងហាម មិនអោយសិស្សសាលាបាលីជាន់ខ្ពស់ប្រើឆ័ត្រដងដែកទៀតផង ។ ( លោកតាម្នាក់មាន ប្រសាសន៍ថា ស្តេចសុរាម្រិតបានដឹកប្រាក់សុទ្ធ និងមាសទៅសូកបារាំងច្រើនណាស់ ដើម្បីអោយកូនខ្លួនបាន សោយរាជ្យ ។ បារាំងក៏យល់ព្រមហើយដាក់ខសន្យា កុំអោយសីហនុភ្លេចបារាំង ។ ដូច្នេះហើយបានជា ស្តេចសីហនុ នឹកគុណបារាំងមិនភ្លេច ។

បាតុកម្មនេះពុំបានសំរេចដូចគោលបំនងទេ គឺហាក់ដូចជាគ្រាន់តែធ្វើអោយជាការសាកល្បង អោយខ្មែរទូទៅដឹង​ខ្លួនប៉ុណ្ណោះ ។ ក្រោយមកអ្នកទោសនយោបាយ ក៏ត្រូវបារាំងបញ្ជូនទៅព្រៃនគរតាមកប៉ាល់ដើម្បីកាត់ទោស ។

ការកាត់ទោសប្រហារជីវិត

នាវាស្រែកលាកំពង់ផែភ្នំពេញបីវូម ក៏ទំលាក់កន្ទុយហើយធ្វើដំនើរគ្រឿនៗទៅ ។ នៅលើនាវា លោកគ្រូអាចារ្យ ហែម-ចៀវ, លោកប៉ាច-ឈឺន, លោក នួន-ឌួង, និងអ្នកទោសឯទៀតជើងជាប់ច្រវាក់ សំលឹងមើលកំពូលវត្ត ឧណ្ណាលោម សំដែងនូវសេចក្តីអាលោះអាល័យមាតុភូមិ មិនចង់ឃ្លាតឆ្ងាយទេ លោកស្តាយខានបាន រស់នៅ​ជាមួយជនរួមឈាមជាទីស្នេហា! ស្តាយខានឃើញមុខឧបាសកឧបាសិកា ដែលតែងពិគ្រោះគ្នាអំពីបញ្ហាជាតិ សាសនា ។ លោកអាចារ្យកំសត់លើកដៃទាំងពីរប្រនមហើយពោលខ្សឹបៗ ៖

ខ្ញុំម្ចាស់សូមថ្វាយព្រះបង្គំលាហើយ មិនដឹងថ្ងៃណាបានជួបវិញទេ! សូមព្រះបារមីជួយថែរក្សាទូលព្រះបង្គំផង ទូលបង្គំចង់រស់តទៅទៀតដើម្បីស្រោចស្រង់ប្រទេស ដែលលិចលង់ច្រើនឆ្នាំមកហើយណាស់…។ អោ! កន្លែងដ៏មនោរម្យ! ដែលធ្លាប់ផ្តល់នូវវិជ្ជា និង សេចក្ដី​សុខគ្រប់បែបយ៉ាង! ខ្ញុំមិនភ្លេចអ្នកទេ! ទោះបីអាចោរ ព្រៃសំលាប់ខ្ញុំ ក៏វិញ្ញាណក្ខន្ធ ខ្ញុំហើរមកនៅទីនេះ​វិញដែរ ។ សូមអ្នកអភ័យទោសដល់ខ្ញុំ ដែលមិនបានចូល លាដល់កន្លែង ព្រោះខ្ញុំជាមនុស្សមាន ទោស មិនអាចមានសេរីភាពធ្វើអ្វីកើតតាមចិត្តចង់! តែខ្ញុំមិនតូចចិត្ត ឡើយ នូវទោសកំហុសដែលបារាំងវាចោទ​ដោយសារខ្ញុំស្រលាញ់      ជាតិ សាសនា ខ្ញុំស្លាប់ ក៏ស្លាប់ចុះ អោយតែ ជាតិ! សាសនា! រស់…។

កប៉ាល់បើកមកដល់មុខវាំង ញ៉ាំងចិន្តាលោកគ្រូអាចារ្យ ហែម-ចៀវ និងមិត្តភក្តិឯទៀតអោយក្តៅឆេះឆួលហួស ប្រមាណ លោកស្អប់ខ្ពើមពួកស្តេចដែលកាចឃោរឃៅ សំលាប់មនុស្សគ្មានពិចារណារកយុត្តិធម៌ គ្មានគិត ប្រជារាស្ត្រក្រីក្រល្ហេមល្ហាម ដែលពួកបរទេសសង្កត់សង្កិន មានចិន យួន បារាំងជាដើម ។ មើលចុះ វាំង ប្រាសាទ របស់គេមានរស្មីភឺរន្ទាល អស់ លុយជាតិរាប់រយលាន! ចំនែក លំនៅប្រជារាស្ត្រ រកតែស្លឹកបាំងមិនជិតទឹកភ្លៀង និង កំដៅផង! គេទុកខ្លួនគេជាអ្នកគ្រប់ គ្រងប្រជារាស្ត្រ ។ តែតាមពិតពួកគេជាបក្ស នៃប្រជារាស្ត្រទើបត្រឹមត្រូវ ទើបសមនឹងសកម្មភាពដែលគេបានប្រព្រឹត្ត ។

ការឈឺចិត្ត ការភ្ញាក់រលឹករបស់លោកអាចារ្យ ហែម-ចៀវ មានតាំងពីលោកនៅជាសិស្សសាលាបាលីជាន់ខ្ពស់ម៉្លេះ ។ លោកជាមេបដិវត្តន៍ដ៏ឧត្តមម្នាក់ដែលយើងករនឹងបានជួប ។

បន្តិចក្រោយមក នាវាចំបាំងដឹកអ្នកទោសនេះ ក៏មកដល់មុខសាលាបាលីជាន់ខ្ពស់ ដែលជាទីបន្ដុះវិជ្ជារបស់​លោក ។ លោកសំលឹងកំពូលសាលាដោយចុកណែនអោរា ហើយបង្កើតសំលេងតាមខ្យល់ទៅសិស្សកំសត់ ៖

អោ! សិស្សជាទីស្នេហាអើយ! តើអ្នកបានគ្រូណាបង្រៀនអ្នកទៀត! បើខ្ញុំត្រូវបរទេសគេដឹកទៅប្រហារ ជីវិតដូច្នេះ! ខ្ញុំមិនចង់ឃ្លាតអ្នកទេ! អ្នកជាសិស្សប្រកបដោយធម៌ ចេះស្រលាញ់វិជ្ជាដូចចិត្តគ្រូប៉ងប្រាថ្នា! ថ្ងៃនេះខ្ញុំឃ្លាតពីអ្នកហើយ! ចូរ អ្នកខំសិក្សាជាមួយគ្រូថ្មី អោយមែនទែន បើអ្នកពិតជាស្រលាញ់ខ្មែរមែន! ចូរអ្នកខំរក្សាកិត្តិយស សាសនា យើងកុំអោយ សាបសូន្យណា៎! ខ្ញុំគ្មានអី ផ្ញើមកអ្នកក្រៅពីបន្ដាំមួយ ម៉ាត់​នេះទេ គឺបើអ្នកស្រលាញ់ខ្ញុំ ទុកខ្ញុំជាគ្រូត្រូវខំរៀន ហើយរំដោះប្រ ទេសអោយបានឯករាជ្យឡើង ។

ជយោសាលាបាលី! ខ្ញុំលាហើយ លាទាំងមិនបានឃើញមុខអ្នករាល់គ្នា លាហើយកន្លែងធ្លាប់រៀន ធ្លាប់ជំនុំគ្នា! លាហើយមាតុភូមិជាទីស្នេហាស្មើដោយជីវិត! លាហើយញោមញាតិ ដែលធាប់ស្រលាញ់​រាប់អានគ្នាឥតមានហ្មង… លាហើយទីក្រុង កំសត់ដែលត្រូវគេសង្កត់សង្កិន! លាហើយប្រិយមិត្រ ដែលគិតប្រយោជន៍ជាតិ! ខ្ញុំលាទាំងអាល័យនិងឈឺចិត្តជាទីបំផុត! ។

ចំនែកលោក នួន ឌួង និងលោក ប៉ាច ឈឺន ក៏មានដុំទុក្ខដូចជាលោកគ្រូហែម-ចៀវ ដែរ ។ លោកប៉ាច-ឈឺនក្តី លោកនួន-ឌួងក្តី លោកគ្រូអាចារ្យ ហែម-ចៀវ ក្តី និងអ្នកឯទៀតក្តី គ្មានស្តាយស្រនោះជីវិតទេ តែសាកស្តាយខាន​បានបន្តសកម្មភាពដើម្បីរំដោះជាតិអោយរួចពីនឹមដែកអនានិគមនិយមបារាំងអោយរួចសិន។ ការគិតវែងឆ្ងាយ នូវបញ្ហាជាតិទាំងនេះហើយ ដែល ធ្វើអោយជលនេត្រវីរបុរសខ្មែរយើងហូរដោយមិនដឹងខ្លួន។ លោកទាំងនេះពុំ​បានសន្ទនាគ្នានៅតាមសំលេងទេ គឺគ្រាន់តែសន្ទនាតាមខ្សែភ្នែកប៉ុណ្ណោះ ។

ដំនើរនាវាទៅមុខជានិច្ជ ឥតគិតដល់មនុស្សដែលមានទុក្ខទោសហួសព្រំដែនសោះឡើយ។ ទេសភាពដងទន្លេ ពីភ្នំពេញ ទៅព្រៃនគរមានសភាពក្រៀមក្រំ សំងំស្ងៀមឈឹង ហាក់ដូចជាឈរគោរពវីរបុរសដែលបារាំងដឹកទៅ កាត់ទោសនាក្រុងព្រៃ នគរក្នុងពេលខាងមុខនេះ ។ សភាពស្ងប់ស្ងាត់នេះ រឹងរឹតតែទាញព្រលឹងវីរជនយើងអោយ រំភើបឥតឧបមា ។

នៅពេលដែលនាវាបើកហួសព្រំប្រទល់ដែនខ្មែរ លោកនួន-ឈួង បានបន្លឺសំ លេងទៅកាន់លោកអាចារ្យ ហែម-ចៀវ ដោយញ័រៗ

ព្រះតេជព្រះគុណ យើងឃ្លាតពីមាតុភូមិយើងហើយ!

អើលោក! នេះជាការធម្មតារបស់យើងទេ… សូមកុំទោមនស្សអី!

ពិតមែនហើយ! តែព្រលឹងខ្ញុំវាមិនព្រមដាច់អាល័យពីខ្មែរយើងសោះ!

អើ! ខ្លួនខ្ញុំក៏យ៉ាងនោះដែរ! ខ្ញុំមិនអាចបំភ្លេចជាតិយើងបានទេ ទោះបីបារាំងសំលាប់ចោលក៏ដោយ ខ្ញុំមិនគិតដែរគឺខ្លាចតែប្រទេសយើងពុំបានសេរីភាពប៉ុណ្ណោះ ។

លោក នួន-ឌួង ឆ្លើយ

មិនអីទេ ខ្មែរយើងភ្ញាក់រលឹកខ្លះហើយព្រះតេជព្រះគុណ!

កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្តិ២បារាំងដើរមកជិតហើយស្រែក

ឈប់ជជែកគ្នាទៅ! រៀបចំខ្លួនឡើងដល់ផែឥលូវហើយ!

អ្នកទោសទាំងអស់ក៏ធ្វើតាមបារាំងនោះ។

ដល់ព្រៃនគរ រថយន្តទ្រុងមួយបានមកដឹកអ្នកទោស យកទៅដាក់ក្នុងគុកធំ ។ អំពើយង់ឃ្នងនៅគុកព្រៃនគរ ក៏ដូចជានៅគុកធំភ្នំពេញដែរ ។ ពួកអ្នកចូលថ្មី តែងទទួលថ្នាំខាំងពីអ្នកទោសដៃឆើតស្ទើរគ្រប់គ្នា ។ អំពើប្រាស​ចាកមនុស្សធម៌នេះកើត ដោយសារពួកបារាំងវាបង្កើតឡើង កុំអោយអ្នកទោសត្រូវ នឹងអ្នកទោស គឺជា​នយោបាយបំបែកបំបាក់ ដើម្បីស្រួលត្រួតត្រា ទៅទៀត។ ខ្មែរអ្នកទោសខ្លះដោយបារាំងកាន់ជើង ខ្លួនក៏ឡើងដៃ វាយធ្វើបាបជាតិឯង គ្មានគិតមុខគិតក្រោយអ្វីសោះ។ ពេលចូលទៅដល់ លោក នួន-ឌួង បានត្រូវមេតំរួតគុកព្រៃ​នគរវាយធ្លាក់រហូតសន្លប់បាត់ស្មារតី លែងដឹងខ្លួននៅចំពោះអ្នកទោសជាច្រើនព្រោះតែលោកឆ្លើយថា «ក្បត់​បារាំង» អំពើនេះធ្វើអោយ កល្យាណមិត្តលោកអនិតស្ទើរភ្លេចស្មារតី ។ អាចារ្យ ហែម-ចៀវ ឃើញមិត្តខ្លួនទទួល​ទណ្ឌកម្មដ៏សាហាវដូច្នេះ លោកបារម្ភក្នុងចិត្តខ្លះដែរ ដោយខ្លាចទទួលរង្វាន់អប្រិយពីជនទុយ៌សដូចលោក នួន-ឌួង ។

តែខណនោះលោកនឹកឃើញ «នេះជាការធម្មតារបស់អ្នកទោសទេ! នេះហើយជាស្ថាននរកលោកិយ! អញមិនត្រូវ រុញរាឡើយ…» បន្ទាប់ពីពួកយួនវាធ្វើបាប លោកអារ្យ នួន-ឌួង អស់ចិត្តហើយ ជនអប្រិយនោះក៏មក​ហៅអាចារ្យ ហែម-ចៀវ ទៅសួរម្តង ។ លោកអាចារ្យក៏ចូលទៅជិតតាមទំលាប់គេនិយមអនុវត្តនោះ ដោយមិន​ហ៊ានងើបមើលមុខគេផង ។ មេត្រួតត្រាក៏បោះសំដីទាំងកំរោលទៅកាន់អាចារ្យ ហែម-ចៀវថា៖

ចុះអាទ្រើកនោះមានរឿងអីដែរ ?

លោកអាចារ្យក៏ឆ្លើយទៅវាវិញ

ប្របាទ! ព្រះតេជព្រះគុណម្ជាស់! ខ្ញុំបាទត្រូវបារាំងចាប់ជាមួយគ្នា ដោយសងង្ស័យថាខ្ញុំក្បត់បារាំង តែតាមពិតបារាំងគេនិមន្តខ្ញុំ អោយដើរទេសនាពន្យល់អ្នកស្រុកទាហានកុំអោយទាស់គ្នា ។ លុះឃើញ ពួកទាំងនោះចូលចិត្តខ្ញុំបាទ ច្រើន បារាំងភ័យខ្លាចខ្ញុំបំបះបំបោរ គេក៏ចាប់ខ្ញុំបាទមក!

អើមិនអីទេអាឯងរួចខ្លួន! ទៅកន្លែងវិញចុះ!

ចាប់តាំងពីចូលមកនៅក្នុងគុកព្រៃនគរលោកអាចារ្យ ហែម-ចៀវ មិនដែលប្រើអាកាប្បកិរិយាច្រលើសបើសទ្បើយ លោកតែងនិយាយណែនាំអប់រំអ្នកទោសខ្មែរអោយស្រលាញ់អ្នកទោសខ្មែរ កុំអោយភ្លេចជាតិខ្លួន ។ មិនត្រឹមតែ​ខ្មែរយើងទេ ដែលស្រឡាញ់លោកអាចារ្យ សូម្បីតែពួកជាប់ពន្ធធនាគារជាមួយក៏ស្រលាញ់គោរពដល់លោកជា​រឿយៗដែរ ។ កិរិយា សុភាពរាបសា សំដីពិរោះ ចិត្តល្អមិនចេះឈ្នានិះជនណាមួយដូចលោកអាចារ្យ ហែម-ចៀវ តែងបាន ទទួលនូវសេចក្តីអានិត អាសូរពីអ្នកផងជានិច្ច ។ គេបានដាក់លោកទាំងពីរនៅលើអាគារជាន់ទី៤ បន្ទប់​លេខ៣ ។ គុកនៅព្រៃនគរមានសភាពស្អាត ស្អំធំទូលាយជាងគុកនៅភ្នំពេញច្រើន ហើយសំលៀកបំពាក់សោត​ក៏លើភ្នំពេញដែរ ។ តើបញ្ហានេះមកពីអ្វី បើយើងទាំងពីរ កញ្ជះបារាំងដូចគ្នា ?

ការជំនុំអ្នកទោសខ្មែរយើងពីរបីដងទៅហើយ នៅតែមិនទាន់សំរេចថាយ៉ាងណាសោះ ។ ឃើញតែព្រះអាចារ្យ ប៉ាង-ខាត់ មួយត្រូវរួចវិលមកភ្នំពេញវិញ ។ «ចំនែកអស់លោកឯទៀតកំពុងនិន្ទ្រាគងថ្ងាស ជញ្ជឹងគិតថា តើ​វាសនាអញនឹងធ្លាក់ដល់ណា! តែស្អីក៏ស្អីទៅចុះព្រោះជីវិតអញៗ បានបូជាជូនជាតិស្រេចទៅហើយ» ការប្តេជ្ញា​ចិត្តបែបនេះហើយ ដែលធ្វើអោយវីរបុរសទាំងនោះគ្មានតក់ស្លុតអ្វីសោះ ។ រហូតមកដល់មានអស់លោកខ្លះ ស្រែកជេរអោយស័ក្តិប្រាំបារាំងថា «ពួកអារ៉ែងចង់ ធ្វើអីអញក៏ធ្វើទៅចុះ! អាចោរលួចប្រទេសអញ! អញខ្ពើមរស់ ក្រោមការជិះជាន់ របស់អាឯងណាស់អាហន្ទយុំ! អាកំ សាក! សំលាប់អញទៅ» ថ្ងៃកាត់ទោសក៏មកដល់! ក្រោយ​ពីជំនុំជំរះសំរេចសេចក្តីមក លោកស័ក្តិប្រាំចាងហ្វាងតុលាការសឹកបានកាន់សំនុំរឿង ចេញមកឈរនៅចំពោះ មុខអ្នកទោសខ្មែរយ៉ាងក្លាហាន ដោយមានខ្មែរយើងម្នាក់ជាអ្នកបកប្រែភាសាអមផង ។ ជាបឋមគេហៅឈ្មោះ​លោក ប៉ាច-ឈឺន ។ លោក ប៉ាច-ឈឺន ក្រោកឈរយ៉ាងសង្ហាររួចឆ្លើយ

បាទ!

អ្នកឯងត្រូវមានទោសប្រហារជីវិតបង់!

ឯលោក ហែម-ចៀវ ក៏មានទោសប្រហារជីវិតដែរ! លោក នួន-ឌួង ក៏មានទោសប្រហារជីវិតដែរ! ចំនែកលោក ប៉ុណ្ណ-ចន្ទម៉ុល មានទោសគុក៥ឆ្នាំ និងនិរទេសមិនអោយចូលស្រុក១៥ឆ្នាំទៀត ៘ ក្នុងចំនោមអ្នកទោស​ទាំងនេះមានតែលោក ប៉ុណ្ណ-ចន្ទម៉ុល ម្នាក់ទេ ដែលភ័យខ្លះ ព្រោះលោកមានវ័យក្មេងជាងគេ។ ចំនែកលោក ប៉ាច-ឈឺន, អាចារ្យ ហែម-ចៀវ, អាចារ្យ នួន-ឌួង, នៅមានស្មារតីរឹងប៉ឹងដដែល ។ លោកទាំងបីប្រាណញញឹម​ដោយការឈឺចាប់ឥតឧបមា ចំពោះការកាត់ទោសដ៏លាមកនេះ ។ បន្ទាប់មកលោកស័ក្តិប្រាំនោះ ក៏ពោលមក​កាន់អ្នកទោសប្រហារជីវិតបង់ថា៖

យើងនឹងបញ្ជូនសំនុំរឿងអ្នកឯង ទៅសុំសំរាលទោសពីលោកឧត្តមសេនិយ ប៉េតាំង ប្រមុខរដ្ឋាភិបាល​បារាំង ដើម្បីអោយលោកអនុគ្រោះទោសខ្លះដល់អ្នករាល់គ្នា ។

សំលេងរបស់លោកស័ក្តិប្រាំចប់ដោយស្ងៀមស្ងាត់ គ្មានអ្នកទោសខ្មែរ ណាម្នាក់ ថ្លែងនូវអំណរគុណសោះឡើយ ។ លោកស័ក្តិប្រាំកំនាចនោះក៏បញ្ជាអោយភ្នាក់ងារគុកនាំអ្នកទោសវិលមកាន់ទីឃុំឃាំង ។ រវាង២ខែក្រោយ លោក​អាចារ្យ ហែម-ចៀវ មានចិត្តអនិតអាសូរលោក ប៉ុណ្ណ-ចន្ទម៉ុល និងមិត្តឯទៀតណាស់ដោយត្រូវគេបញ្ជូន ទៅអោយនៅគុកឯកោះត្រលាច។ ឯលោកទាំងបីមិនទាន់បញ្ជូនទៅភ្លាមៗទេ ព្រោះរង់ចាំសេចក្តីសំរេច ចិត្តពី​ឧត្តមសេនិយ ប៉េតាំង សិន ។

ដរាបណាខ្មែរលែងមានគំនិតក្តិចខ្មែរ ដរាបនោះជាតិយើងនឹងបានរុងរឿងមិនខាន ។

រឿងទុំទាវ ជាភាសាអង់គ្លេស
រឿងទុំទាវ មិនមែនជារឿងព្រេង ក៏មិនមែនជារឿងជាតកទេ ។ គឺជារឿងមួយកើតឡើងពីការដកស្រង់ នៃបញ្ហាជីវិតខ្មែរយើង  ដែលធ្លាប់មានពិតប្រាកដ ក្នុងសម័យលង្វែក ដូចមានសេចក្តីពិស្តារក្នុងផ្ទៃរឿងនេះ ជាភ័ស្តុតាងស្រាប់ ។

រឿងទុំទាវ នេះមានពីរបែប ទីមួយរបស់ លោកគ្រូ ព្រះបទុមត្ថេរព្រះនាម សោម ចៅអធិការ វត្តកំព្រៅ ឃុំកំព្រៅ ស្រុកស៊ីធរកណ្តាល ​ខេត្តព្រៃវែង ដែលបានតែងក្នុង ព.ស២៤៥៨ គ.ស១៩១៥ រជ្ជកាល ព្រះបាទស៊ីសុវត្ថិ ដែលបានរៀបរៀងជាកាព្យពាក្យ៧ ពីដើមដល់ចប់ ។

មួយបែបទៀត ជាច្បាប់លោកឧកញ៉ាវិបុលរាជសេនា នូ កន តែងជាកាព្យពាក្យ៨ ក្នុង ព.ស២៤៨៥ គ.ស១៩៤២ រជ្ជកាលព្រះបាទ នរោត្តម ស៊ីហនុ តែលោកបានប្រែឈ្មោះមកជា រឿងទាវឯក វិញ ព្រមទាំងបញ្ចូល គំនិតផ្ទាល់ខ្លួនជាច្រើនផង ។

ដើម្បីទាញយក សូមចុចទីនេះ ។

អរិយធម៌ខ្មែរ
ចំណងជើងៈ អរិយធម៌ខ្មែរ

រៀបរៀងចងក្រងៈ អ្នកស្រី ត្រឹង ងា

កាលបរិច្ឆេតបោះពុម្ពៈ ១៩៧៤ (បោះពុម្ពលើកទី ៣)

ប្រភេទសៀវភៅៈ សៀវភៅសិក្សាថ្នាក់វិទ្យាល័យ

ខ្លឹមសារៈ អរិយធម៌ វប្បធម៌ នំនៀមទម្លាប់

ដើម្បីទាញយកសូមចុចទីនេះ ភាគទី១ ភាគទី២ ។

អាចារ្យស្វា
ចំណងជើងៈ អាចារ្យស្វា

រៀបរៀងចងក្រងៈ ស៊ូ ចំរើន

កាលបរិច្ឆេតបោះពុម្ពៈ ១៩៦៨

ប្រភេទសៀវភៅៈ ប្រវត្តិសាស្រ្ត

ដើម្បីទាញយក សូមចុចទីនេះ ។